CamNews

កីឡាអន្តរជាតិ 

Man Utd ចាញ់ Fenerbahce ២-១ ខណៈ​ដែល Rooney ស៊ុត​​បាន​​១​គ្រាប់ (Video Inside)

(អ៊ីស្តង់ប៊ូល)៖ ក្រុមបាល់ទាត់ Manchester United របស់អង់គ្លេសបានបរាជ័យ ២-១ ក្រោមថ្វីជើងម្ចាស់ផ្ទះ Fenerbahce របស់តួកគី គ្រាដែលកីឡាករប្រធានក្រុម Wayne Rooney ស៊ុតបញ្ចូលទីបាន១គ្រាប់ដែរនៅនាទីទី៨៩ ចុងម៉ោងក្នុង Europa League យប់មិញនេះ។

ក្រុមភ្ញៀវបិសាចក្រហមបានធ្វើការដាក់សម្ពាធយ៉ាងខ្លាំងទៅលើម្ចាស់ផ្ទះ បន្ទាប់ពីជើងទី១ នៅពហុកីឡដ្ឋាន Old Trafford បានយកឈ្នះរហូតដល់ទៅ ៤-១ តែបានរបូត១គ្រាប់ភ្លាមៗត្រឹមចាប់ផ្តើមការប្រកួតបាន១នាទីក្នុងវគ្គទី១ ដែលមិនគួរឲ្យជឿ ពីការធ្វើបានសម្រេចដោយកីឡាករ Moussa Sow និងគ្រាប់ទី២ទៀត ដោយការទាត់បាល់ពិន័យ Free-Kick ចូលទីយ៉ាងស្អាតរបស់កីឡាករ Jeremain Lens នៅនាទីទី៥៩ ក្នុងវគ្គទី២ មុនពេលកីឡាករជើងចាស់ Rooney វាយបកបាន១គ្រាប់វិញពីចម្ងាយនៅនាទីទី៨៩។

ការទទួលបាន៣ពិន្ទុក្នុងទឹកដីពីសំណាក់ក្រុមរបស់កីឡាករខ្សែប្រយុទ្ធ Robin van Persie ដែលអតីតកីឡាករ Man Utd ឡើងទៅឈរនៅលេខ២ បណ្តោះអាសន្ន ដោយមាន៧ពិន្ទុស្មើក្រុមកំពូលតារាង Feyenoord របស់ហូឡង់ ដោយ បិសាចក្រហមឈរនៅលេខ៣ និង Zorya បន្ទាប់ពីរារាំង Feyenoord បានស្មើលទ្ធផល ១-១ យប់មិញដូចគ្នា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Man Utd