CamNews

កីឡាអន្តរជាតិ 

មុខសញ្ញាទាំង ៣ នេះហើយ ដែល Man United ត្រៀមចាយលុយ ក្នុងរដូវកាលថ្មីខាងមុខ

ព័ត៌មានកីឡា៖ Man United ត្រៀមកញ្ចប់ថវិការដល់ទៅ ១០៥ លានផោនសម្រាប់ការដេញថ្លៃកីឡាករ ៣ រូបនារដូវកាលថ្មីខាងមុខនេះ​។ 

មុខសញ្ញា ៣ រូបសំខាន់ៗដួចជា Raheem Sterling, Memphis Depay និង Mats Hummels ដែល Man United បានត្រៀមចាយលុយដល់ទៅ ១០៥ ផោនសម្រាប់ការប្រកួតប្រជែង ដេញថ្លៃនាររដូវកាលថ្មីខាងមុខ​ចូ​ល​មកដល់ ។ 

តម្លៃទីផ្សាររបស់កីឡាករ ម្នាក់ៗដែល Man United បានគិតរួចជាស្រេចនោះគឺ សម្រាប់ Sterling គឺ តម្លៃរ​ ៥០ លានផោន ហើយ  Mats Hummels គឺ ៣៥ លានផោន និង ចុងក្រោយគឺ Memphis Depay គឺ ២០ លានផោន ។ 

គូរបញ្ជាក់ផងដែរថា ថ្វីត្បិតតែក្រុម បានត្រៀមកញ្ចប់ថវិការនេះ​ ហើយក៏ពិតមែន ប៉ុន្ដែអ្វីដែលសំខាន់បំផុតសម្រាប់ការដោះដូរនោះ គឺក្រុមចាំបាច់ត្រូវលក់កីឡាករ ចេញផងដែរ ដូច្នេះ លោក  Louis van Gaal បានសម្រេចចិត្ដលក់ Angel Di Maria ដើម្បីរក្សាលំនឹងបាននូវកញ្ចប់ថវិការរបស់ក្រុម ។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ metro 

 

 


Tags: Sport News Man United Di MariaRaheem Sterling Memphis Depay Mats Hummels