CamNews

ប្លែកៗ 

ស្មាន​តែ​អី! បិទ​ចរាចរណ៍​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​រាប់​ម៉ោង តាម​ពិត​កម្មករ​កំពុង​គូរ​រូប​លិង្គ​យក្ស​សោះ

(ក្រុងឡុងដ៍)៖ ម្ចាស់យានយន្តជាច្រើនបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីពួកគេកកស្ទះចរាចរណ៍យ៉ាងខ្លាំង ទីបំផុតរកឃើញថា នរណា​ម្នាក់​កំពុង​តែ​គូរ​រូប​អង្គ​ជាតិ​បុរស​នៅ​លើ​ផ្លូវ​សោះ។

ហេតុការណ៍ដ៏គួរឲ្យហួសចិត្តនេះកើតឡើងនៅ Stroud កម្មករសំណង់កំពុងមើលទៅរវល់ណាស់ជាមួយនឹងការក្រាលផ្លូវថ្នល់យ៉ាង​ប្រញាប់​ប្រញាល់​ដែល​ការ​ពិត​គឺ រវល់​ជា​មួយ​នឹង​ការ​គូរ​រូប​លិង្គយក្សនៅលើផ្លូវសោះ។

អ្នកបើកបរនិងថ្មើរជើងជាច្រើនបានសម្តែងការខឹងសម្បារនិងហួសចិត្តជាខ្លាំងនៅពេលដែលដឹងរឿងនេះ ព្រោះដោយសារតែគំនូរលិង្គយក្សសោះ​​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​កក​ស្ទះ​ចរា​ចរណ៍​រាប់​ម៉ោង​ហើយជួនកាលផ្លូវដែលធ្វើដំណើរនេះត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្នទៀតផង៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news