CamNews

ប្លែកៗ 

ព្រហើនហេស, ចតរថយន្តគ្មានរបៀប ត្រូវគេយកធុងសម្រាម ៤០ មកហ៊ុមព័ន្ធ

(ចិន)៖ យករថយន្តចេញពុំរួចហើយវាក៏ជាកំហុសរបស់ម្ចាស់រថយន្តនោះដែលចតខុសកន្លែង។ ហេតុការណ៍នេះកើតឡើងនៅ ខេត្ត Anhui ប្រទេសចិន មនុស្សជាច្រើនបាននាំគ្នាទាញកាមេរ៉ាថតរូបភាពនេះជាជាងជួយបុរសម្ចាស់រថយន្តទាញធុងសម្រាមចេញព្រោះគេកំពុងខឹងសម្បារដែលត្រូវនរណាយកធុងសម្រាមដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះមកដាក់ព័ទ្ធជុំវិញមិនឲ្យគេចេញរួច។

តាមពិតទៅកន្លែងនោះជាតំបន់ដែលគេដាក់ធុងសម្រាមបែរជាបុរសម្ចាស់រថយន្តមកចតកណ្តាល វាលនៅកន្លែងរបស់គេហើយដើរទៅណាបាត់ហើយក៏គ្មាននរណាអាចទៅប្រាប់ឲ្យយករថយន្តចេញបានទើបអ្នកអនាម័យនាំគ្នាអូសធុងសម្រាមមកដាក់ព័ទ្ធជុំវិញដល់ទៅ៤០។

ក្រោយពីដាក់ធុងសម្រាមហើយក៏មានអ្នកសរសេរសំបុត្រមួយរក្សាទុកឲ្យម្ចាស់រថយន្តឲ្យរង់ចាំដោយអត់ធ្មត់តែយ៉ាង ណាក៏រឿងនេះត្រូវបានដោះស្រាយដោយល្អដែរ៕

Bin man gets revenge after car parks in rubbish collection area

dmvidpics-2016-12-19-at-16-18-42

dmvidpics-2016-12-19-at-16-18-50

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news