CamNews

កីឡាអន្តរជាតិ 

កីឡាករ Luis Suarez ត្រៀមខ្លួនចួល​ប្រកួតវិញ បន្ទាប់ពី ​ទទួលការ​បញ្ជាក់ ពី ប្រធាន ក្លឹប

ព័ត៌មានកីឡា៖ កីឡាករ Suarez ដែលបានចូលហ្វឹកហាត់ជាមួយក្រុមថ្មី Barcelona រយៈពេល ២ រដូវ​កាល ស្របពេលខ្លួនមិនត្រូវបានអនុញ្ញាត​ចូលលេងក្នុងពេលកន្លងមក ឥលូវ   ត្រូវបានប្រធានក្លឹបប្រ​កាស​​កាលពីថ្ងៃអាទិត្យ ថា កីឡាករខ្សែប្រយុទ្ធរបស់គាត់ Suarez ប្រហែលជាមានឱកាស​បានចូល​ប្រ​កួត ក្នុងចំណងមិត្ដភាព Mexican champions ក្នុងជំនួបជាមួយក្លឹប​ Club Leon ថ្ងៃច័ន្ទ​នេះ។​

សម្រាប់ឱកាសជាថ្មីរបស់កីឡាករ   Suarez  បានធ្វើឲ្យគាត់មានសេចក្ដីរីករាយជាខ្លាំង ហើយមិនត្រឹម តែ ​ប៉ុណ្ណោះ​​ក្នុងកំឡុងពេលនៃការសម្រាក ពីការប្រកួត កីឡាករ  នេះ ខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បី ពង្រឹង ​សមត្ថភាពឲ្យកាន់តែខ្លាំងក្លា។

យោងទៅតាមសម្ដីរបស់លោក   Luis Enrique  បង្ហាញ  ថា មួយរយៈកន្លងមកនេះ រួបគេពិតជាខិត​ខំ ហ្វឹក​ហាត់តែម្នាក់ឯងមែន ហេតុនេះហើយខ្ញុំគិតថា គេប្រហែលជាបានចូលរួមប្រកួត  ២-៣ នាទីដំបូង​នៅពីមុខ​មហាជនម្ដងទៀតនៅថ្ងៃច័ន្ទនេះ។​

ប្រែសម្រួលដោយ៖  អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Barcelona Suarez