CamNews

ទូរស័ព្ទ 

Microsoft Office Mobile មានផ្តល់ជូននៅលើស្មាតហ្វូន Symbian របស់ Nokia ហើយ

Nokia បានប្រកាសថា ចាប់ពីពេលនេះតទៅ អតិថិជនNokia 701, Nokia 700, Nokia 603,
Nokia E7, Nokia X7, Nokia C7, Nokia Oro និង Nokia C6-01 អាច Update Software ទូរស័ព្ទ
របស់ខ្លួនដើម្បីទទួលបានកម្មវិធី Office Mobile ពី Microsoft ចំនួនបីគឺ៖
MICROSOFT WORD MOBILE FOR SYMBIAN:​​
សំរាប់បង្កើតឯកសារ កែសំរួលឯកសារ
ធ្វើកំណត់ត្រាផ្តល់យោបល់នៅក្បែរឯកសារ។​
MICROSOFT POWERPOINT® MOBILE FOR SYMBIAN:
សំរាប់បើកមើល SLIDES
កែសំរួល SLIDES និងកំណត់ត្រាសំរាប់និយាយ (Speaker note)។
MICROSOFT EXCEL® MOBILE FOR SYMBIAN:
សំរាប់បើកមើល ឬកែសំរួល
Spreadsheet ក្រាហ្វិក ឬប្តូររូបមន្ត ឬធ្វើកំណត់ត្រាផ្សេងៗ។
Software Update អាចធ្វើទៅបានតាមរយៈ Nokia Software Update tool នៅក្នុងស្មាតហ្វូន Nokia
ស្រាប់ឬ តាមរយៈ Nokia Suite នៅក្នុងកុំព្យូទ័រ។ កម្មវិធី Office Mobile ក៏នឹងអាចទាញយកមកប្រើ
ប្រាស់ពី NokiaStore បានដែរចាប់ពីខែឧសភាដ៏ខ្លីខាងមុខនេះ។

កម្មវិធី OfficeMobile ទាំងបីខាងលើបានចូលខ្លួនមកបន្ថែមពីលើកម្មវិធី Productivity ពី Microsoft ដូចគ្នា
ដែលបានប្រកាសរួចមកហើកាលពីខែកាលពីខែកុម្ភៈគឺកម្មវិធី OneNote mobile, Document Connection,
Lync 2010 mobileនិង PowerPoint Broadcast។

លោកJerry Manus អគ្គនាយកនៃប្រតិបត្តិការ Nokia ប្រចាំនៅកម្ពុជា-ឡាវ បានមានលើកឡើងថា ៖ កម្មវិធី
Office Mobile និងកម្មវិធី Productivity ពី Microsoft សំរាប់ទូរស័ព្ទ Symbian របស់ Nokia ផ្តល់ភាពស្រួល និង
អត្ថប្រយោជន៍ជូនដល់បណ្តាអ្នកដែលត្រូវការប្រើប្រាស់សំរាប់ទំនាក់ទំនងពាណិជ្ជកម្ម និងបណ្តាអ្នកគ្រប់គ្រង
ផ្នែកបច្ចេកវិទ្យាព័ត៌មាន។​ អ្នកប្រើប្រាស់កាន់តែច្រើនឡើងៗកំពុងប្រើប្រាស់ទូរស័ព្ទចល័តដើម្បីទ្រទ្រង់ការងារ
ការិយាល័យ ដូច្នេះតំរូវការទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយសុវត្ថិភាពក៏កំពុងកើនឡើងក្នុងពេលទន្ទឹមគ្នា។
បណ្តាអ្នកប្រើប្រាស់សំរាប់ទំនាក់ទំនងពាណិជ្ជកម្ម និងអ្នកគ្រប់គ្រងដែលមានតួនាទីសំខាន់ក្នុងការធ្វើសេចក្តី
សំរេចចិត្ត ត្រូវការធ្វើការប្រាស្រ័យទាក់ទងគ្នាតាមរយៈអ៊ីមែល, Instant Messaging និង Team Tool ទាំងនៅក្នុង
និងក្រៅការិយាល័យ។ សូមបញ្ជាក់ថា កម្មវិធី Microsoft productivity សំរាប់ Nokia N8, Nokia E6 និង Nokia 500
នឹងមានផ្តល់ជូននៅពេលក្រោយ។

ប្រភព៖ Nokia


Tags: nokia microsoft word