CamNews

ទូរស័ព្ទ 

រូបភាពស្រស់ស្អាតក្រៅផ្លូវការ របស់ Lumia 830 នៃក្រុមហ៊ុន Microsoft

យោងតាមព័ត៌មានចុងក្រោយនេះ Lumia 830 នឹងមានរចនាបទរូបរាង ៤ជ្រុងទ្រវែង ស្រដៀង
ទៅនឹង Lumia 820 ។

ក្រោយពីការបង្ហាញខ្លួនក្នុងទីផ្សារនៃស្មាតហ្វូន Lumia 820 ដំណឹងស្ដីអំពីទូរស័ព្ទស្រឡាយ
Lumia ផ្សេងទៀត ក៏ត្រូវបានគេចុះផ្សាយជាបន្ដបន្ទាប់ ក្នុងនោះ ក៏មាន Lumia 830 ហើយស្មាត
ហ្វូននេះ កំពុងទទួលបានការចាប់អារម្មណ៍ពីសាធារណជន។ ព័ត៌មានថ្មីៗនេះ បានឱ្យដឹងថា
ស្មាតហ្វូនស្រឡាយ Lumia ថ្មី របស់ Microsoft គឺ Lumia 830 នឹងមានរូបរាង ៤ជ្រុងទ្រវែង ដូច
ទៅនឹង Lumia 820 ។ ប៉ុន្ដែ ព័ត៌មាននេះ មិនទាន់មានការទទួលស្គាល់ជាផ្លូវការណា​មួយ ពី
ភាគី Microsoft នៅឡើយ។

យោងទៅតាមទិន្នន័យ និងដំណឹងចចាមអារ៉ាម អំពីស្មាតហ្វូនថ្មី របស់ Microsoft អ្នកជំនាញ
ខាងកាត់តរូបភាពម្នាក់ បានបង្កើតឡើងនូវបណ្ដារូបភាពប្រឌិត របស់ Lumia 830 ដែលមាន
រូបរាង និងពណ៌យ៉ាងស្រស់ស្អាត។ បើទោះជាមិនអាចដូចទាំងស្រុង ទៅនឹងផលិតផលផ្លូវការ
របស់ Microsoft ក៏ប៉ុន្ដែ បណ្ដារូបភាពខាងក្រោម អាចឱ្យយើងស្រមៃឃើញនូវអ្វីដែលអាចនឹង
កើតឡើង នៅលើស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Microsoft ។

ខាងក្រោមនេះ គឺជាបណ្ដារូបភាពប្រឌិតរបស់អ្នកជំនាញការ ផ្នែកកាត់តរូបភាពម្នាក់ ៖

រូប​ភាព​ខាង​ក្រោម​​បង្អស់ ​ជា​ម៉ូដែល​ស្មាត​ហ្វូន ​ត្រូវ​បាន​គេ​ជឿ​ថា ជា​ Nokia Lumia 830
ដែល​បាន​បែក​ធ្លាយ​រូប​ភាព នៅ​ក្នុង​ប្រទេស​ចិន

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena/devicemag


Tags: Lumia 830 Microsoft