CamNews

កីឡាអន្តរជាតិ 

Real Madrid គ្រោងនឹងទិញយក Harry Kane ជំនួសតំណែង Cristiano Ronaldo

ព័ត៌មានកីឡា៖​ ក្លឹបស្ដេចស Real Madrid បានកំពុងតែចាប់អារម្មណ៍នឹងខ្សែប្រយុទ្ធក្នុងទឹកដី អង់​គ្លេស​​ម្នាក់ទៀតហើយគឺកីឡាករ Harry Kane ដែលជាគោលដៅទំនងបំផុតអាចគ្រងតំណែង ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ខ្លួន Ronaldo ។ 

ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ ឈ្មោះ Harry Kane ត្រូវបានក្លឹប Tottenham ទិញចូលកាលពីឆ្នាំ ២០១៤ មក​ទល់ពេលនេះ លេងឲ្យក្លឹបទើបតែបាន ២រដូវកាលតែប៉ុណ្ណោះ ក៏បានក្លាយជាមុខសញ្ញាយ៉ាងសំខាន់របស់ក្លឹប Real Madrid ទៅហើយ។ ប្រភពគេទំព័រ Telegraph បានបញ្ជាក់ឲ្យដឹងថា Harry Kane មិ​ន​មែនជា មុខសញ្ញារបស់ Real Madrid នាពេលថ្មីនោះទេ ពោលគឺជាច្រើនឆ្នាំមកហើយ ហើយក៏ជាក្ដីរំពឹងទុកយ៉ាងរឹងមាំផងដែរ សម្រាប់ចូលគ្រងតំណែងបន្ដពី Ronaldo នៅថ្ងៃអនាគត។

លោក Daniel Levy ប្រធានក្លឹប Tottenham មានទំនាក់ទំនងជាមួយ​ ថ្នាក់ដឹកនាំក្លឹប Real Madrid អស់​រយៈពេលជាយូរមកហើយដែរ ភាពស្និតស្នាលអ្នកទាំងពីរ បានជំរុញឲ្យ Real Madrid យល់ព្រម​ទិញ​យក Gareth Bale ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាប្រចាំនៅអង់គ្លេស កាលពីឆ្នាំ ២០១៣ ។ហើយ​គោល​ដៅបន្ទាប់ សម្រាប់ទីផ្សារ Harry Kane នៅមិនទាន់ដឹងតម្លៃខ្លួននៅឡើយទេ។ 

Harry Kane បានចុះហត្ថលេខាលើកិច្ចកុងត្រាថ្មីជាមួយនឹង Tottenham កាលពីឆ្នាំមុន ដែលមាន​រយៈពេល​ដល់ទៅឆ្នាំ ២០២០ ជាមួយនឹងទឹកប្រាក់ ៤៥០០០០ ផោន ប្រចាំសប្ដាហ៍។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ sportsmole


Tags: Sport News Real Madrid Ronaldo Harry Kane