CamNews

ព័ត៌មានអន្តរជាតិ 

ទឹកបាញ់ចេញពីព្រះចន្ទ របស់ភពព្រហស្សត៍

ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក កាលពីថ្ងៃទី ១៣ធ្នូ បានឱ្យដឹងថា ការពិនិត្យមើលតាមរយៈកែវយឺត
អវកាស Hubble បានប្រទះឃើញទឹក បាញ់ចេញពីប៉ូលខាងត្បូងរបស់ព្រះចន្ទ Europa ដែលជា
ភពរណបរបស់ ភពព្រហស្សត៍ (Jupiter)។

រូបបង្ហាញអំពីចរន្ធទឹក និងគ្រាប់ទឹក បាញ់ចេញមកផ្ទៃខាងក្រៅរបស់ Europa (រូប ៖ NASA)


ចំហាយ និងគ្រាប់ទឹកដែលបាញ់ចេញពីផ្ទៃដីរបស់ Europa ត្រូវបានអ្នកវិទ្យាសាស្ដ្រ អះអាងកាល
ពីថ្ងៃទី ១២ធ្នូថា មានកម្ពស់ប្រមាណជា ២០០គីឡូម៉ែត្រ។ Kurt Retherford អ្នកជំនាញការផ្នែក
ស្រាវជ្រាវអំពីភពនានា នៃមន្ទីរស្រាវជ្រាវនិរតី របស់អាមេរិក ឱ្យដឹងថា ប្រសិនប្រការនេះត្រូវបានគេ
បញ្ជាក់ និងទទួលស្គាល់ នោះការរកឃើញថ្មីនេះនឹងមានឥទ្ធិពលធំធេង ទៅលើការវាយតម្លៃរបស់
ក្រុមអ្នកវិទ្យាសាស្ដ្រ ស្ដីអំពីលក្ខខណ្ឌដែលអាចឱ្យរស់នៅបាន នៅលើព្រះចន្ទ Europa ដែលជាភព
រណបរបស់ភពព្រហស្សត៍។

គួររំឭកថា ការពិនិត្យមើលរបស់កែវយឺត Hubble ទៅលើតំបន់ខាងលើ កាលពីខែតុលា ឆ្នាំ ១៩៩៩
និងក្នុងខែវិច្ឆិកា ២០១២ គេមិនបានប្រទះឃើញបាតុភូតនេះ។ មុននេះ យានអវកាស Galileo ក៏ធ្លាប់
បានហោះកាត់ Europa កាលពីចុងទសវត្សទី ៩០ ប៉ុន្ដែ ក៏មិនបានប្រទះឃើញករណីទឹកបាញ់ចេញ
មកក្រៅបែបនេះ។

ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា ចំហាយទឹកនេះ អាចបាញ់ចេញពីក្រហែងនានា ក្នុងផ្ទាំងទឹកកក នៅ
តំបន់ ប៉ូលខាងត្បូងរបស់ព្រះចន្ទ Europa ដែលក្រហែងទាំងនោះ បានប្រេះដោយសារសម្ពាធ ពី
ភពព្រហស្សត៍បំផុត។ នៅពេលដែល ព្រះចន្ទ Europa មកជិតភពព្រហស្សត៍ វានឹងទទួលសម្ពាធ
ពីទំនាញធ្វើស្នាមប្រេះ ត្រូវជិតមកវិញ។ ក្រោយមកផ្ទាំងថ្មដែលនៅគ្របពីលើស្នាមប្រេះនោះ ត្រូវ
ហើបមកក្រៅ ដោយសារតែទំនាញ ក្នុងពេលវាមកជិត ភពព្រហស្សត៍ជាថ្មី ធ្វើឱ្យស្នាមប្រេះទាំង
នោះ កាន់តែធំ នាំឱ្យទឹកអាចបាញ់ចេញមកក្រៅ។

ស្នាមប្រេះដែលនាំឱ្យបាញ់ទឹកចេញនេះ ក៏អាចបណ្ដាលមកពីការកកិតរវាងផ្ទាំងទឹកកក ឬក៏ដោយ​សារសម្ពាធពីផ្ដាយដុះកន្ទុយផងដែរ។

ព្រះចន្ទ Europa ដែលជា​ភពរណបរបស់ ភពព្រហស្សត៍ (Jupiter)


ចំហាយទឹកបែបនេះ ក៏ត្រូវបានគេរកឃើញ នៅលើភពរណប Enceladus របស់ព្រះសៅរ៍ ហើយ
ដោយសារសម្ពាធខ្ពស់ជាង Europa ១២ដង ដូច្នេះ វាអាចបាញ់ចំហាយទឹករបស់វា បានឆ្ងាយជាង
Europa ។

បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រកំពុងបន្ដតាមដានបាតុភូតនេះ មុនពេលប្រកាសការរកឃើញនេះ ជា
ផ្លូវការ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ច្រឡំក្បួនរថយន្តដង្ហែមង្គលការ ថា​ជាក្រុមអាល់កៃដា យន្តហោះអាមេរិកគ្មានមនុស្សបើក បាញ់​ប្រហារ

ជាលទ្ធផល ក្មេងប្រុស ដែលត្រូវគេ ខ្វេះភ្នែក ទាំងសងនោះ ចេញពី មន្ទីរពេទ្យហើយ (មានវីដេអូ)

វីដេអូ ចោរអស់លក្ខណ៍ ប៊ិះក្ស័យសង្ខារ ពេលចេញ ធ្វើសកម្មភាព



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Space/ Cnet


Tags: Hubble water Jupiter Europa icy