CamNews

ព័ត៌មានបច្ចេកវិទ្យា 

លេចឮថា Nokia Lumia 1820 និង Tablet Lumia 2020 ជិតបង្ហាញខ្លួនហើយ

តាមប្រភពព័ត៌មានពី WMPoweruser បានឲ្យដឹងថា Nokia ជិតធ្វើការបង្ហាញខ្លួន ឧបករណ៍
Mobile ថ្មីៗទៀតហើយ ដែលក្នុងនោះរួមមានទាំងស្មាតហ្វូនស៊េរីទំនើប និង Tablet ផងដែរ
នៅក្នុងព្រឹត្តិការណ៍ MWC 2014 ដេលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែកុម្ភះ ឆ្នាំ
២០១៤ ខាងមុខនេះ 

Lumia 2020 នឹងជាឈ្មោះ Tablet ទំហំ 8 inch ថ្មីរបស់ Nokia។ Tablet នេះត្រូវបានបំពាក់
នូវ CPU Snapdragon 800 អេក្រង់ថ្មីមួយដែលមានកំរិតរីសូលុយស្យុង FullHD 1080p។
ឧបករណ៍នេះ នឹងមានល្បឿនលឿនជាង និងអេក្រង់ភ្លឺច្បាស់ជាង បើប្រៀបជាមួយនឹង
Lumia 2520 ហើយនឹងត្រូវបានភ្ជាប់មកជាមួយនឹងប៊ិច Stylus ថែមទៀតផង។

ទន្ទឹមនឹង Tablet នេះ Nokia ក៏នឹងធ្វើការបង្ហាញនូវគំរូស្មាតហ្វូនលំដាប់កំពូលមួយស៊េរីទៀត
នោះគឺ Lumia 1820 ជាមួយនឹងសំបក unibody លោហធាតុ និងកាមេរ៉ាបែបស្តាយ Lytro
នៅក្នុងពិព័រណ៌ MWC ឆ្នាំ២០១៤ ខាងមុខនេះ។

Nokia Lumia 1820 នឹងត្រូវបានបំពាក់នូវកាមេរ៉ា Lytro?

Nokia Lumia 1820 ធ្លាប់មានព័ត៌មានចចាមអារាមកាលពីមុនផងដែរ ដោយធ្លាប់បានលេចចេញ
នូវរូបភាពកាសែត ជាមួយនឹងការរចនាម៉ូតដោយមានតែស្លាកយីហោ Lumia លែងមានស្លាកយី
ហោ Nokia ទៀតហើយ និងប្រើ  Windows Phone 8.1។

រូបភាពចចាមអារាម Nokia Lumia 1820 កាលពីមុន

ស្មាតហ្វូននេះ នឹងមានការរចនាម៉ូតតួសំបក ធ្វើពីលោហធាតុ និងបំពាក់នូវកាមេរ៉ា Lytro
"shoot first, focus later" ជាមួយនឹង16 Lens៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- អីយ៉ា ប្លែកម្ល៉េះ! ប្រើលឹង្គលេងព្យាណូ ជំនួសដៃ (Video inside) 
- Apple បានដាក់លក់ iPad Mini Retina ជាផ្លូវការហើយ តំលៃចាប់ផ្តើមពី ៣៩៩ ដុល្លារ

- អភិបាលខេត្ត បន្ទាយមានជ័យ លោក ទ្រី ណារិន បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ ព្រឹកមិញនេះ

- ក្លែងខ្លួនធ្វើជាមនុស្សអនាថា សុំមិត្តស្រីរៀបការ, ព្រម ឬក៏អត់ហ្ន៎? (មានវីដេអូ)

- យីអើ ចោរនេះ! លួចយកកង់គេ ទុកម៉ូតូខ្លួនឯង នៅកន្លែងកើតហេតុ

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: Nokia Lumia 1820 tablet Lumia 2020 smartphone hightech