CamNews

ប្លែកៗ 

ភ័យ​​ស្ទើរ​លោះ​ព្រ​លឹង ! កំពុង​ដេក​លក់​ ត្រូវមិត្ត​ប្រុស​បោះ​ពស់​ពី​លើ​កំ​ប៉េះ​គូថ

(បរទេស)៖ បុរសរប៉ិលរប៉ូចម្នាក់ បានធ្វើឲ្យមិត្តស្រីមានការខឹងសម្បារជាខ្លាំង នៅពេលដែលនាង កំពុងដេកលង់លក់ ស្រាប់តែរូបគេបាន បោះពស់ពីរក្បាលដ៏ធំ មកលើកំប៉េះគូថ បណ្តាលឲ្យនាងស្រែក ​ស្ទើរតែលោះព្រលឹង។

Derek Deso ដែលជាជនរប៉ិលរប៉ូច បានដាក់កាមេរ៉ាថតសកម្មភាព ដែលខ្លួនបានធ្វើលេងសើច ជាមួយមិត្តស្រីរួច ថែមទាំងយកវីដេអូ ទៅបង្ហោះលើយូធូប និងបណ្តាញសង្គមទៀតផង ហើយមានមនុស្សចូលមើលមិនក្រោម ២លាននាក់ទេ ព្រមទាំងអ្នកចូល Like ១៧,០០០នាក់ និងចូលផ្តល់មតិដល់ទៅ ៣០០០នាក់ឯណោះ។

រូបភាពវីដេអូ​បានបង្ហាញឲ្យឃើញ Deso កាន់ប្រអប់មួយ ដែលមានដាក់ពស់ពីរក្បាល រួចដើរចូលទៅបន្ទប់ដេក ដែលមិត្តស្រីគាត់កំពុងលង់​លក់ បន្ទាប់មកបុរសរូបនេះ ក៏បើកប្រអប់ឡើងរួចក៏បោះពស់ ទៅលើកំប៉េះគូថនាង ដែលកំពុងដេកផ្អៀង ធ្វើឲ្យមិត្តស្រីនោះភ្ញាក់ឡើង ស្រែកវ៉ាស! ស្ទើរភ្លាត់សម្លេង។ ពេលឃើញមិត្តស្រីស្រែក​បែបនេះ​ហើយ បុរសនោះក៏នៅតែលេងសើចទៀត ទម្រាំតែយកពស់ចេញទៅវិញ ហើយមនុស្សជាច្រើនក្នុងផ្ទះ ក៏ផ្ទុះសំណើចផងដែរ ហើយបាន​ដាក់ឈ្មោះបុរសនេះថា «ជាមិត្តប្រុសអាក្រក់​ប្រចាំឆ្នាំ២០១៦» នេះ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង 


Tags: Unbelievable news