CamNews

ព័ត៌មានអន្តរជាតិ 

វាយប្រហារ ម៉ាឡេស៊ី យ៉ាងដំណំ ក្រោយនិរទេស ជនសង្ស័យឃាតកម្ម សម្លាប់លោក Kim Jong Nam

ព័ត៌មានអន្តរជាតិ ៖ ជនសង្ស័យដែលជាប់ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់លោក Kim Jong Nam នោះ  ក្រោយត្រូវបានដោះលែងឲ្យមានសេរីភាព និងនិរទេសចេញពីប្រទេសម៉ាឡេស៊ីនោះ ព្រលយសម្តីឲ្យ ដឹងថា គាត់គឺជាជនរងគ្រោះ នៃគម្រោងផែនការរបស់អាជ្ញាធរប្រទេសម៉ាឡេស៊ី ។ 



លោក Ri Jong Chol ឲ្យដឹងថា ការចាប់ឃាត់ខ្លួនរបស់លោក គឺជាគម្រោងផែនការគិតទុកមុន ក្នុងន័យ បង្ខូចកេរ្តិ៍ឈ្មោះ ប្រទេសកូរ៉េខាងជើង នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ពីលោក Jong Chol ទៅកាន់សារព័ត៌មាន Reuters ។ ការព្រលយសម្តីខាងលើនេះ ត្រូវបានធ្វើឡើងនៅឯខាងក្រៅស្ថានទូត កូរ៉េខាងជើង នាទីក្រុង ប៉េកាំង ប្រទេសចិន បន្ទាប់ពីរូបលោកត្រូវបានអាជ្ញាធរម៉ាឡេស៊ី ដោះលែង និង និរទេសចេញពីប្រទេសនៅថ្ងៃសុក្រម្សិលមិញនេះ ។ លោក Ri Jong Chol ត្រូវបានដោះលែងឲ្យមាន សេរីភាពពីមន្ទីរឃុំឃាំង ក៏ព្រោះតែពុំមានភស្តុតាងជាក់លាក់ក្នុងការចោទប្រកាន់រូបលោក ។ 


គូសបញ្ជាក់ដល់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ លោក Chol បានចោទប្រកាន់ក្រុម ការងារស៊ើបអង្កេតម៉ាឡេស៊ី ថាបានបង្ខិតបង្ខំ តាមរយៈការប្រើអំណាច ឲ្យលោកសារភាពទោសកំហុស ។ អះអាងក្តែងៗលោក Chol ឲ្យដឹងថា ប្រសិនបើខ្ញុំទទួលកំហុសគ្រប់យ៉ាង ពួកគេ (ម៉ាឡេស៊ី) នឹងរៀបចំជីវិតដ៏ល្អប្រសើរមួយសម្រាប់ខ្ញុំ នៅប្រទេសម៉ាឡេស៊ី ហើយនេះ គឺជាអ្វីដែលខ្ញុំបានដឹងថាវា ការពិតជាគឺអន្ទាក់ ជាអន្ទាក់ក្នុងការសំអុយកេរ្តិ៍ឈ្មោះ ប្រទេសរបស់ខ្ញុំ ។ 


នៅពេលដែលក្រុមការងារស៊ើបអង្កេត សារសួរលោកពីករណីរកឃើញ រថយន្តមួយគ្រឿង នៅជិតនឹង ព្រលានយន្តហោះកើតហេតុសម្លាប់លោក Kim ខណៈរថយន្តនោះចុះបញ្ជីកម្មសិទ្ធក្រោមឈ្មោះ លោក Chol នោះ លោកបំភ្លឺថា វាពិតជាឡានរបស់ខ្ញុំពិតប្រាកដមែន ហើយប៉ូលីសម៉ាឡេស៊ី ក៏ទទួលយក ចម្លើយនេះដូចគ្នាដែរ ។ 

គួររំឮកថា លោក Ri Jong Chol បានផ្តល់ចម្លើយសារភាពទៅកាន់ក្រុមការងារស៊ើបអង្កេត ឲ្យដឹងថា លោកគឺជាអ្នកជំនាញគីមី ពិតប្រាកដមែន ប៉ុន្តែ លោកគ្រាន់តែបម្រើការងារនៅម៉ាឡេស៊ី ដែលទទួល បន្ទុកនាំចូលសារជាតិគីមីសម្រាប់ផលិតសាប៊ូតែប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយចុះ ក្រោយដោះលែង លោក Chol ឲ្យមានសេរីភាព ព្រោះគ្មានភស្តុតាងបទល្មើសជាក់ស្តែងនោះ បណ្តាអាជ្ញាធរស៊ើបអង្កេត ម៉ាឡេស៊ី កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ករណីឃាតកម្ម សម្លាប់លោក Kim Jong Nam ដែល ត្រូវជាបងប្អូនប្រុស មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលលោក Kim Jong Nam ផ្ទាល់ត្រូវឧក្រិដ្ឋជនលបសម្លាប់ កាលពី ៣ សប្តាហ៍មុន នាអាកាសយានដ្ឋានអន្តរជាតិ ទីក្រុង កូឡាឡាំពួរ ៕ 





ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: North korea South korea Kim Jong Un Kim jong nam