CamNews

កីឡា 

Nani គឺជាកូនសោ​​តែ​មួយ​គត់​​ដែលអាចទម្លាយទ្វាមហិច្ឆិតារបស់​ Marcos Rojo ឲ្យសម្រេច​បាន​ជោគជ័យ

ព័ត៌មានកីឡា៖ Manchester United និងយល់ព្រមផ្ដល់ប្រាក់ឈ្នូលឲ្យកីឡាករ Nani ចំនួន​ ៤.៨ លាន​ផោន សម្រាប់ការខិតខំប្រឹងប្រែងរបស់គាត់កន្លងមកដ៏យូជាមួយក្លឹប មុនពេលដែល​គាត់ធ្វើ​ដំណើរ​ទៅ​កាន់ក្រុមថ្មីរបស់គាត់គឺ Sporting Lisbon ដែលជាអតីតក្រុមចាស់របស់ Rojo។

អតីតកីឡាករ Manchester United ឈ្មោះ Nani វ័យ ២៧ ត្រូវបានគេយល់ឃើញថា ជាកី​ឡាករ​ថ្នូជាមួួយ​និង Rojo សម្រាប់ការផ្ទេទៅកាន់ក្រុមថ្មី ។​​ តែនេះគឺជាការពិតណាស់ថា ក្រុមទាំងពីពិត​ជាបាន​ផ្លាស់ប្ដូកី​ឡាករ​ទៅក្រុមរៀងៗខ្លួន​មែន។​ តែដោយឡែក​ ក្រុមថ្មីរបស់ Nani ចង់បាន​កិច្ច​ចុះហត្ថលេខាមួយផ្លូវការ​មុន​ពេល​នឹង​ពួកគេយល់ព្រមបញ្ជូនកីឡាករ Rojo ទៅកាន់ Manchester United។ ដោយ​ហេតុមានរឿង​​រ៉ាវបែបនេះ​កើត​ឡើងរួចមកហើយក្នុងរដូវក្ដៅនេះ គឺ Manchester United ធ្លាប់​បាន​ធ្វើ​ការបដិ​សេធ​ នឹង​កិច្ច​រាយ​ការណ៍មួយថា ពួកគេ​គឺមាន​បំណង​ចង់ផ្ទេកីឡាករ​ជម្រើស​ជាតិ អាល្លឺម៉ង់ ២​ រូប គឺ Thomas Muller និង Marco​ Reu។ តែស្របពេលដែល​ការយល់​ច្រលំ​កើត​មាន អ្នក​នាំពាក្យ  Manchester United​ និយាយថា វា​មិនមែនជា​រឿងពិត​ទេ​សម្រាប់​ទិដ្ឋភាព​បែបនោះ។​ 

រីឯកីឡាករ ​Nani វិញមានប្រវត្ដិចូលក្រុម​ Manchester United តាំងតែឆ្នាំ ២០០៧ នៅពេលដែលគាត់​បានយកឈ្នះការប្រកួតក្នុងវគ្គ Premeir League និង Champions Legue ។ ចំណេការចូលមកកាន់​​កាន់ក្រុមថ្មីនេះ​រូបគាត់និងមានឱកាសបង្កើតស្នាដៃ ដោយប៉ះជាមួយក្រុម FC Arouca នៅថ្ងៃទី ២៣ សីហា ហើយ​ជាមួួយ Benfica ថ្ងៃទី ៣១ សីហានេះដែរ។​

អាន៖ Manchester United បាក់ចិត្ដមកលើ Marcos Rojo មែនទែន​ហើយ រហូត​​សម្រេចបានកិច្ចព្រម​ព្រាង​​ជា​ផ្លូវការ

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Sporting Lisbon Nani