CamNews

ប្លែកៗ 

មេមាន់មួយរត់មកក្រាបពងវិញ បន្ទាប់ពីវាបានមើល iPad

រឿងដ៏អស់សំនើចមួយបានកើតឡើង ចំពោះមេមាន់ក្នុងកសិដា្ឋនមួយ របស់លោក Ashley
Wood
​​ ដែលមេមាន់ដ៏ចាស់មួយបានរត់មកពង ហើយក្រាបពងក្នុងសំបុកវាវិញ បន្ទាប់​ពីវា
បាន មើលឃើញសត្វមាន់ផ្សេងទៀតក្នុងទូរស័ព្ទ iPad។

 

មេមាន់មួយមានឈ្មោះថា Maia ដែលបានឈប់ពងអស់ជាច្រើនខែមកហើយ ដោយសារ
មេមាន់នេះវាមានអាយុជាងដប់ឆ្នាំទៅហើយ។ នេះបើតាមសម្ដីលោក Ashley Wood​​
មា្ចស់កសិដ្ខាន្នមាន់នេះ។ លោកបានបន្តថា ប៉ុន្មានថ្ងៃមុននេះលោកបានថតរូបវីដេអូ ពីមិត្ត
ភ័ក្រលោកដែលរូបភាពនេះ បង្ហាញពីរូបមាន់ដ៏ទៃផ្សេងទៀតកំពុងក្រាបពងក្នុងសំបុកវា។
ថ្ងៃបន្ទាប់លោកបានយកវីដេអូនេះទៅដាក់ផ្អែកគល់ឈើ​មួយ​នៅក្នុងកសិដ្ឋាន​ ស្រាប់តែ
បន្តិចក្រោយមក មេមាន់នោះបានដើរចេញមក ហើយក៏បានឃើញរូបភាពនេះ។ នេះគួរ
អោយឆ្ងល់ណាស់ ដែលស្អែកឡើងមេមាន់នេះមកពងវិញ។

លោក Ashley Wood​​ បានបន្តថា ខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំង តើអ្នករាល់គ្នាមានការ
ងឿងឆ្ងល់ដូចខ្ញុំដែរឬទេ? ដែលសត្វមាន់គ្រាន់តែមើលទូរស័ព្ទហើយអាចដូចិត្តវិញបាន៕

 

ដោយ៖​​ សារិន​
ប្រភព៖ dailymail


Tags: unbelievable funny