CamNews

មិនគួរឲ្យជឿ 

អីក៏ម៉េះម៉េះ ៖ អភិបាលក្រុង​ម្នាក់ ​បែរជា​ពេញចិត្ត​រៀបការ​ ជាមួយ​នឹង​ក្រពើញី​ធ្វើជា​ភរិយា​ ទៅវិញ

ស្ទើរតែមិនគួរអោយជឿ ៖ រូបភាពវីដេអូមួយ ដែលត្រូវបានគេយក មកបង្ហោះនៅលើ ប្រព័ន្ធអ៊ីនធឺណេត បានបង្ហាញពី    បុរសម្នាក់ជា  អភិបាល ក្រុងដ៏តូចមួយ នៅក្នុងប្រទេស ម៉ិកស៊ិចកូ កំពុងតែរៀបការ ជា មួយ សត្វក្រពើ ដែលត្រូវ បានមនុស្សទូទៅស្គាល់ថា វាគឺជាសត្វសាហាវផងដែរ ក្នុងការសម្លាប់ មនុស្ស ។ នៅក្នុងរូបភាព នៃពិធីអាពាហ៍ពិពាហ៍ គឺក្រពើញីដែលជាកូន ក្រមុំត្រូវបានគេពាក់ឲ្យនូវអាវផាយពណ៌ ស រីឯភ្ញៀវដែលបានមកចូល    រួមពិធីក៏បាន រាំរែកជាមួយ នឹងសត្វទៀតផង។ អាពាហ៍ពិពាហ៍ដ៏ចម្លែក នេះត្រូវបានផ្អើលអស់មនុស្សម្នាក់ក្នុងតំបន់ San  Pedro  Huamelula ដោយបុរស ជាកូន កំលោះឈ្មោះ Joel Vasquez Rojas បានរាំជាមួយ កូនក្រមុំក្រពើ នៅក្នុងដៃរបស់គាត់ យ៉ាងរីករាយ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖​ ស្កាយញូវ និង ដើមអម្ពិល


Tags: Viral video Liveleak Youtube Facebook Funny Video Mexico