CamNews

ព័ត៌មានអន្តរជាតិ 

អស់ទាស់ ស្រ្តី ៦៣ នាក់ មកពីជុំវិញ ពិភពលោក ពួតដៃគ្នា បំបែកកំណត់ត្រា លើអាកាស

ព័ត៌មានអន្តរជាតិ៖ បើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន បរទេស nbcnews បានគូស បញ្ជាក់អោយដឹងថា នៅឯសហរដ្ឋអាមេរិក ឯណោះវិញ​ ស្រ្តី ៦៣ នាក់ មកពីជុំវិញ ពិភពលោក បានពួតដៃគ្នា បំបែកកំណត់ត្រា លើអាកាស ពោលគឺ លោតឆ័ត្រយោង រួមគ្នា ដែលគេអាចហៅបានថា Skydiving ។

បន្ថែមពីលើនេះ បើយោងតាម សមាគមឆ័ត្រយោង សហរដ្ឋអាមេរិក អះអាង អោយដឹងថា ជាមួយនឹង សកម្មភាព ប៉ុនប៉ុង បំបែកកំណត់ត្រា មួយនេះ ត្រូវបានគេ រួមគ្នា ធ្វើឡើង កាលពីចុងសប្តាហ៍កន្លងទៅ នៅ ឯរដ្ឋ Arizona សហរដ្ឋអាមេរិក ដោយនៅក្នុងនោះ ពួកគាត់​ ទាំងអស់គ្នា បានលោតព្រមៗគ្នា ចេញពីយន្ត ហោះ ៣ ដោយឡែក​ ផ្សេងៗពីគ្នា ក្នុងរយៈកំពស់ ដល់ទៅ ១,៨០០ ហ្វឺត។

ប្រភពសារព័ត៌មាន ដដែល បញ្ជាក់ថា រាល់បេក្ខភាព ស្រ្តីទាំង ៦៣ នាក់នោះ មានវត្តមាន មកពីបណ្តា ប្រ ទេសរួមមាន ដូចជា ៖ អាមេរិក កាណាដា អូស្រ្តាលី ម៉ិចសិក បារាំង ន័រវេ ស៊ុយអ៊ែត និង អាល្លឺម៉ង់ជាដើម។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់​ ថាតើ ពួកគាត់​ ពិតជាអាចធ្វើ បានយ៉ាងណានោះ តាមដាន ទស្សនា​ ទាំងអស់គ្នាណា៎ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ nbcnews


Tags: Arizona US USA United States Skydiver Collision