CamNews

កីឡាអន្តរជាតិ 

ពូល A នឹងធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ទស្សនិកជន?

នៅក្នុងពូល A ពុំសូវមានការចាប់អារម្មណ៏រង់ចាំទស្សនាប៉ុន្មានទេ ដោយសារនៅក្នុង
ពូលនេះ មិនសូវមានក្រុមជើងខ្លាំងប៉ុន្មានឡើយ។ ប៉ុន្តែវាក៏អាចនឹងក្លាយជាកន្លែងដែល
មានរឿងនឹកស្មានមិនដល់ច្រើននៅក្នុងពូលនេះ។

ក្នុងការប្រកួតEURO បីដងជាប់គ្នា នៅពូល A តែងតែជាចំនុចក្តៅបំផុតនៅក្នុងចំណោមពូលទាំង
អស់ជាមួយនឹងការរំភើបរហូតដល់នាទីចុងក្រោយ។ សំរាប់ពូល Aដែលរួមមាន ប្រទេសក្រិច, រុស្ស៊ី,
ឆែកនិង
ប៉ូឡូញ ពួកគេពុំសូវមានចំនួនអ្នកគាំទ្រច្រើនឡើយ ប៉ុន្តែពួកគេអាចនឹងធ្វើឲ្យការប្រកួតមាន
ការជក់ចិត្តទស្សនាដោយមិននឹកស្មានដល់បាន។

ប្រវត្តិសាស្រ្តប្រកួតរបស់ក្រិច និងពូល A:

កាលពី៨ឆ្នាំមុន ក្រុមជំរើសជាតិក្រិចបានបើកការប្រកួត ដោយធ្វើបានយ៉ាងល្អក្នុងវគ្គជុំរុះEURO
នៅពូល A។ ដោយសារតែជ័យជំនះក្នុងថ្ងៃប្រកួតបើកឆាកជាមួយក្រុមម្ចាស់ផ្ទះពរទុយហ្គាល់ដែល
មានសុទ្ធតែកីឡាករល្អៗ ក្រុមជំរើសជាតិក្រិចក៏បានបំបាក់គូប្រកួតមួយនេះនៅក្នុងការប្រកួតចុង
ក្រោយនៃរដូវកាលប្រកួតពេលនោះផងដែរ។

កាលពី៤ឆ្នាំមុន ពូល Aក៏បានបង្ហាញពីបរាជ័យរបស់ក្រុមខ្លាំងពីរគឺ អង់គ្លេសនិងអាឡឺម៉ង់ ក្រោម
កណ្តាប់ដៃរបស់ពរទុយហ្គាល់ និង រ៉ូមានា(Romania)។ ក្នុងបណ្តាវគ្គជុំរុះថ្មីៗនេះ រុស្ស៊ី ឆែក និង
ក្រិច សុទ្ធតែធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងច្រើននៅក្នុងរដូវកាលប្រកួត។

នៅឆ្នាំ២០០៤ គឺជាឆ្នាំដែលក្រុមជំរើសជាតិក្រិចក្លាយជាម្ចាស់ជើងឯក EURO។ ៤ឆ្នាំក្រោយមក
ក្រុមជំរើសជាតិរុស្ស៊ីក៏បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួនដោយបានបំបាក់ក្រុមជើងខ្លាំង
ហូឡង់ មុនពេលត្រូវបានបញ្ចប់ការប្រកួតរបស់ខ្លួនដោយក្រុមជំរើសជាតិអេស្បាញ ដែលជាក្រុម
លើកពាននៅក្នុងការប្រកួតចុងក្រោយនៃរដូវកាល។

មិនសូវជាមានសង្ឃឹមច្រើននឹងឈានដល់កំរិតកំពូលសំរាប់ពូល A ប៉ុន្តែពូលដំបូងគេនេះ អាចនឹង
ធ្វើឲ្យមានការរំភើបដល់ទស្សនិកជនចាប់តាំងពីវគ្គដំបូង៕

តារាងម៉ោងប្រកួតសំរាប់ថ្ងៃទី៨ និង៩/៦ ៖

ដោយ៖ ណាណូ
ប្រភព៖ BD


Tags: euro 2012 football sports