CamNews

កីឡាអន្តរជាតិ 

Ronaldo ក្ដៅក្រហាយដល់ក ​ជាមួយគ្រូបង្វឹកថ្មី គឺលោក Rafael Benitez

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Real Madrid គឺ​កីឡាករ​ Cristiano Ronaldo មានការអាក់អន់ស្រទន់ចិត្ដ​នឹងគ្រូបង្វឹកថ្មីរបស់ក្លឹបខ្លាំងណាស់គឺលោក Rafael Benitez ដែលបានស្នើរឲ្យកីឡាករ ផ្លាស់ប្ដូរតំណែង ​លេង ក្នុងពឹ្រត្ដិការណ៍ La Liga ប៉ះជាមួយ Sporting Gijon ។ 

ក្រុម Real Madrid បានបើកការប្រយុទ្ធដំបូងក្នុងព្រឹត្ដិការណ៍ La Liga ប៉ះជាមួយម្ចាស់ផ្ទះ Sporting Gijon បាន​សម្រេចលទ្ធផល ០-០។ ស្ថិតក្នុងកំលុងពេលនៃការប្រកួតពេលនោះផងដែរ ខ្សែប្រយុទ្ធរបស់ក្លឹប គឺកីឡាករ Cristiano Ronaldo បានខឹង អន់ចិត្ដជាខ្លាំងនឹង គ្រូបង្វឹករបស់ខ្លួន ក្រោយពីស្នើសុំ​កីឡាករ ឲ្យប្ដូរ​មុខដំណែងប្រកួត ពីខ្សែប្រយុទ្ធស្លាបឆ្វេង មកជាខ្សែប្រយុទ្ធជូរកណ្ដាលវិញម្ដង​ ប៉ុន្ដែកីឡាករ​​មិនយល់ព្រមនោះទេ ខណៈដែល កន្លងមកមុខដំណែង ស្លាបឆ្វេងនេះ គឺជាចំណូលចិត្ដរបស់កីឡាករ តាំងតែពីដើម ហើយ​ក៏មិនចង់ ចាកចេញផងដែរ។ 

ជាមួយគ្នានឹងរឿងដែលធ្វើឲ្យកីឡាករខឹងផងដែរ Ronaldo បានជួបរឿងគួរក្ដៅក្រហាយមួយទៀត ជាមួយកីឡាករ ខ្សែការពាររបស់ក្លឹប Sporting Gijon ដែលរត់មកបុកទាំងជំហរ ធ្វើឲ្យកីឡាករ​បោកដួលទៅលើស្មៅ​ ប៉ុន្ដែអាជ្ញាកណ្ដាលមិនបានឃើញ ទាល់តែសោះ។ Ronaldo ពិតជាខឹងយ៉ាងខ្លាំង នឹងទង្វើរ​មួយនេះ ណាស់ ខណៈដែលកីឡាករសង្ឃឹមថានឹងបាន តបស្នងមកវិញនូវគ្រាប់បាល់ប៉េណង់ទី ប៉ុន្ដែ​គ្មានបានអ្វីទាល់ទេសោះ ចំណេញតែឈឺសាច់ ។ ទស្សនាវីដេអូខាងក្រោម ៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ givemesport


Tags: Sport News Cristiano Ronaldo Rafael Benitez