CamNews

កីឡាអន្តរជាតិ 

អេស្បាញ-អ៊ីតាលី ៖ ព្យុះក្រហមមិនទាន់បក់ បោកខ្លាំង

ក្រុមជំរើសជាតិអេស្បាញគឺជាក្រុមមួយដែលមនុស្សភាគច្រើនដឹងថា ជាក្រុមដែលខ្លាំង
ហើយក៏ជាក្រុមដែលមនុស្សជាច្រើនចង់ទស្សនាការប្រកួតផងដែរ។ ការប៉ះជាមួយអ៊ីតា
លីយប់មិញនេះ កាន់តែធ្វើឲ្យចំនួនអ្នកទស្សនាកើនឡើងថែមមួយកំរិតទៀត។

ក្រោយពីសំលេងកញ្ចែចាប់ផ្តើមការប្រកួតបន្លឺឡើង ក្រុមជំរើសជាតិអេស្បាញបានដាក់សំពាធ
យ៉ាងខ្លាំងលើអ៊ីតាលីជាមួយខ្សែបំរើ 6នាក់(មិនមានដាក់ខ្សែប្រយុទ្ធណាមួយេចេញប្រកួតឡើយ)។
ដូច្នេះហើយការគ្រប់គ្រងបាល់របស់អេស្បាញពុំសូវមានប្រសិទ្ធិភាពឡើយ ក្នុងពេលដែលអ៊ីតាលី
បានបង្ហាញនូវភាពគ្រោះថ្នាក់របស់ខ្លួនជាមួយនឹងការវាយបក។

អេស្បាញរកគ្រាប់បាល់ស្មើបានវិញ

ក្រោយពីចប់តង់ទីមួយដោយមិនមានក្រុមណារកគ្រាប់បាល់បាន ចូលតង់ទីពីរការប្រកួតមាន
ភាពក្តៅគគុកឡើងវិញ នៅពេលផ្លាស់ប្តូរមនុស្សចូលលេងមិនទាន់5 នាទីផង ខ្សែប្រយុទ្ធ
Di Nataleបានរកគ្រាប់បាល់នាំមុខឲ្យអ៊ីតាលីនៅនាទីទី60។ ប៉ុន្តែភាពរីករាយនេះមិនទាន់ទាំង
បាន5នាទីផង Fabregasរបស់អេស្បាញក៏រកគ្រាប់បាល់បានស្មើវិញនៅនាទីទី64 ។ នៅសល់
ប៉ុន្មាននាទីចុងក្រោយ អេស្បាញបានធ្វើការវាយសំរុកយ៉ាងខ្លាំងក្នុងគោលបំណងដណ្តើមយក
3ពិន្ទុ ដោយដាក់បញ្ចូលខ្សែប្រយុទ្ធពីរ​នាក់ គឺNavas និង Torresចូលប្រកួត ប៉ុន្តែនៅតែមិន
អាចធ្វើអ្វីបានទាំងអស់។ ចប់ការប្រកួតក្រុមទាំងពីរទទួលបានលទ្ធផល1-1 ដោយមួយក្រុម
ទទួលបានមួយពិន្ទុ៕

Video Highlight Goals អេស្បាញ និង អ៊ីតាលី

លទ្ធផល៖ អេស្បាញ-អ៊ីតាលី (1-1)
រកគ្រាប់បាល់៖ Di Natale (60), Fabregas (64)
កីឡាករចូលប្រកួត
អេស្បាញ
: Casillas, Arbeloa, Piqué, Ramos, Alba; Busquets, Alonso, Xavi; Silva, Iniesta,
Fabregas
អ៊ីតាលី
: Buffon, Maggio, Bonucci, Chiellini, De Rossi, Motta, Pirlo, Giaccherini, Marchisio,
Cassano, Balotelli

ដោយ៖ ណាណូ
ប្រភព៖ 24h


Tags: spain italy euro 2012 sports