CamNews

ទូរស័ព្ទ 

iPhone 6 នឹងមកដល់ ទឹកដីតំបន់អាស៊ី នៅថ្ងៃទី ១៩ កញ្ញា ខាងមុខនេះ

ព័ត៌មានបច្ចេកវិទ្យា ៖ យោងតាមប្រភពច្បាស់ការណ៍ ពីគេហទំព័របច្ចេកវិទ្យា Hardware Zone អោយ ដឹងថា ទូរស័ព្ទដៃស្មាតហ្វូន ដែលពិភពលោក ក៏កំពុងតែទន្ទឹងរង់ចាំ របស់ក្រុមហ៊ុន Apple មួយគ្រឿង ថ្មី និង ចុងក្រោយបំផុត នោះគឺ iPhone 6 នឹងបង្ហាញវត្តមានរបស់ខ្លួន ជាផ្លូវការនិងលើកដំបូងនៅក្នុង ប្រទេសសឹង្ហបុរី នៅថ្ងៃទី ១៩ កញ្ញា ខាងមុខនេះ ។

ទន្ទឹមនឹងគ្នានេះដែរ របាយការណ៍ ស្រដៀងគ្នា បានគូសបញ្ជាក់អោយដឹងថា Galaxy Note 4 ដែលជា ថាប្លេតរបស់ក្រុមហ៊ុន Samsung នឹងបង្ហាញវត្តមាន របស់ខ្លួន នៅក្នុង  ប្រទេស នៃ  ទឹក ដីតំបន់អាស៊ី មួយនេះដូចគ្នាដែរ នៅថ្ងៃទី ២៦ ខែកញ្ញា ពោល មុនក្រោយគ្នា រយៈពេលតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ។

គេហទំព័របច្ចេកវិទ្យា Hardware Zone សរបញ្ជាក់បន្ថែមអោយដឹងថា  រាល់ ព័ត៌មានដែលទទួលបាន ទាំងនេះ គឺបានមកពីប្រភពច្បាស់ការណ៍ ដែលធ្លាប់បាន  ផ្តល់នូវព័ត៌មាន  លម្អិត ជាក់លាក់ ក៏ដូចជា ត្រឹមត្រូវនៃការបង្ហាញខ្លួន វត្តមានបណ្តាស្មាតហ្វូន iPhone 4S/5/5S/5C ក៏ដូចជា Samsung Galaxy S III/4/5 និង Galaxy Note II/3​ ជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news World news Breking news Unt news Singapore Asia iPhone 6 iPhone Smartphone