CamNews

ទូរស័ព្ទ 

រូបភាពដំបូងគេមួយចំនួន ថតចេញពីកាមេរ៉ា Galaxy Note 5 ច្បាស់ត្រជាក់ភ្នែក យ៉ាងណាដែរ?

Galaxy Note 5 ត្រូវបានបង្ហាញណែនាំខ្លួន រួមជាមួយនឹង Galaxy S6 Edge+ នៅក្នុងព្រឹត្តិការណ៍ធំ មួយកាលពីយប់ថ្ងៃទី ១៣ ខែសីហា ថ្មីៗនេះ។ បណ្តាព័ត៌មានស្តីពីលក្ខណៈសម្បត្តិរបស់កំពូលស្មាត ហ្វូនទាំងពីរនេះ មិនមានចំនុចខុសគ្នាច្រើនទេ បើប្រៀបជាមួយនឹងបណ្តាព័ត៌មានចចាមអារាមកាល ពីមុនៗ ជាពិសេសគឺត្រង់កាមេរ៉ាតែម្តង។

អាន៖ ប្រើ iPhone ចំនួន ៨គ្រឿង ធ្វើជាស្បែកហ្រ្វាំងលើរថយន្ត Porsche 911 តើចាប់ជាប់ទេ? (មានវីដេអូ)

Galaxy Note 5 ត្រូវបានបំពាក់នូវកាមេរ៉ាទំហំ 16MP គាំទ្រការថតវីដេអូប្រភេទ 4K ក្នុងល្បឿន 30 fps និងមានបច្ចេកវិទ្យាទប់រំញ័រ (OIS) ផងដែរ។ កាមេរ៉ាក្រោយមាន aperture f/1.9 គាំទ្រដោយអំពូល flash LED, Mode ថត HDR និង Autofocus។ ជាពិសេស Samsung នៅបន្ថែមនូវ feature Live Broadcast ថ្មីដែលអនុញ្ញាតបង្ហាញដោយផ្ទាល់នូវវីដេអូដែលកំពុងថត នៅលើ YouTube ជាមួូយនឹង កំរិតរីសូលុយហ្សិនដល់ទៅ Full HD ក្នុងល្បឿន 60 fps។

ខាងក្រោមនេះ គឺជារូបថតមួយចំនួនដែលបានថតចេញពីកាមេរ៉ា Galaxy Note 5 ដែលក្រុមហ៊ុន Samsung បានផ្តល់ដល់សារព័ត៌មាន។ យោងតាមការកំណត់បញ្ជាក់របស់ GSMArena រូបថតចេញ ពីកាមេរ៉ា Galaxy Note 5 មានកំរិតភាពច្បាស់ល្អ គួរជាទីពេញចិត្ត និងមានល្បឿនថតលឿន។ លទ្ធភាពច្រើន កាមេរ៉ារបស់ Galaxy Note 5 បានប្រើប្រាស់នូវម៉ូឌុលកាមេរ៉ាដូចទៅនឹងកាមេរ៉ារបស់ Galaxy S6 ដែរ៕

អាន៖ Samsung ជិតធ្វើការបង្ហាញ ថែប្ល៊ែតអេក្រង់យក្ស 18.4 inch?

 

អាន៖ មានដឹងទេថា Apple ចំណាយប្រាក់ប៉ុន្មានទៅ ក្នុងការធានាសុវត្ថិភាពដល់លោក CEO Tim Cook?

 

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ GSMArena, Vreview


Tags: Galaxy Note 5 First picture Smartphone Samsung Hightech