CamNews

កីឡា 

ខ្សែការពារ Luke Shaw ក្រុម Manchester United ផ្អាកពីការប្រកួតរយៈពេល ១ ខែ ព្រោះរបួសជើង

ព័ត៌មានកីឡា៖ កីឡាករខ្សែការពាររបស់ Manchester United ឈ្មោះ  Luke Shaw បានផ្អាកការប្រកួត របស់ខ្លួនក្នុងរយៈពេលមួយខែ ក៏ព្រោះតែ ស្ថានភាព របួសជើង ពុំទាន់ជាសះស្បើយ នេះបើតាមការ អោយដឹងពីទំព័រ ប៊ីប៊ីស៊ី ។

កីឡាករខ្សែការពារលំដាប់អន្តរជាតិ ប្រទេសអង់គ្លេស វ័យ ១៩ឆ្នាំរួបនេះធ្លាប់មានប្រវត្ដិតស៊ូជាមួួយក្រុម Southampton អស់រយៈកាលជាយូរដែរហើយ ប៉ុន្ដែនៅក្នុងខែមិថុនាកន្លងទៅ កីឡាកររួបនេះ​បានផ្ទេរ មកក្រុម Manchester United ក្នុងតម្លៃខ្លួន ២៧ លានផោន។ សម្រាប់ការចូលមកដល់​ក្រុម​ថ្មី រួបគាត់​បានចូលលេងបានចំនួន ៥​ ប្រកួតកាលពីរដូវក្ដៅនៅ United States ប៉ុន្ដែគាត់មិនបានចូល​លេងនៅ Old Trafford ជាមួួយលទិ្ធផលជោគជ័យ ២-១ ទេ។ សេចក្តីរាយការណ៍ អះអាងអោយដឹងថា នៅថ្ងៃ សៅរ៍ចុងសប្តាហ៍នេះ ក្រុម Manchester United នឹងប៉ះគ្នាជាមួយនិងក្រុម Swansea ក្នុងទឹកដីរបស់ ខ្លួន ៕

ប្រែសម្រួលដោយ៖ អឿ អ៊ុុយ
ប្រភព៖ ប៊ីប៊ីស៊ី

 


Tags: Sport News Manchester United Luke Shaw