CamNews

មិនគួរឲ្យជឿ 

កំពូលឆ្កែយក្ស មានកំពស់ខ្ពស់ជាងគេលើលោក ស្លាប់ហើយ ក្នុងវ័យ ៧ ឆ្នាំ

ប្លែកៗ ៖ សារព័ត៌មានពិភពលោក ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងការចុះផ្សាយអត្ថ
បទនៅទំព័រមុខរបស់ខ្លួន នោះគឺ កំពូលឆ្កែយក្ស មានកំពស់ខ្ពស់ជាងគេលើលោកនោះស្លាប់
បាត់បង់ជីវិតហើយ ក្នុងវ័យ ៧ ឆ្នាំ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រ
សារព័ត៌មានបរទេស ម៉េត្រូ ។

បេក្ខភាព ឆ្កែបំបែកកំណត់ត្រាពិភពលោកជាកំពូលសត្វឆ្កែមានកំពស់ខ្ពស់ជាងគេមួយនេះ
មានឈ្មោះថា Giant George បានស្លាប់បាត់បង់ជីវិតនៅឯផ្ទះម្ចាស់របស់វា មានទីតាំងនៅ
រដ្ឋ Arizona សហរដ្ឋអាមេរិក ខណៈពេលដែលវាជិតឈានចូលវ័យ ៨ ឆ្នាំ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ​ Giant George  បានមករស់នៅជាមួយ
នឹងក្រុមគ្រួសារដែលត្រូវជាម្ចាស់វា គឺក្រុមគ្រួសារលោក  Nasser  ចាប់តាំងពីវាមានអាយុ
៧ ខែម្ល៉េះ ។ ជាមួយនឹងការបាត់បង់នូវសមាជិកគ្រួសារមួយនេះ ក្រុមគ្រួសារលោក Nass-
er ក៏បានបង្ហាញនូវអារម្មណ៍សោកស្តាយផងដែរ   តាមរយៈការបង្ហោះនៅលើទំព័រហ្វេស
ប៊ុករបស់ខ្លួន។

គួររំឭកផងដែរថា ​ Giant George មានកំពស់ដល់ទៅ ១,១​ ម៉ែត្រ  បើចាប់គិតពីក្រញាំជើង
ខាងមុខដល់ស្មា តែកំពស់អាចកើនឡើងគុណនិងពីរ បើសិនណាជើងក្រោយរបស់គេឈរ
ព្រមគ្នានោះ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- បំពាក់ផ្ទាំងកញ្ជក់យក្ស ប្រឆាំងទៅនឹងភាពងងឹត នៅក្នុងក្រុង
- "រំភើបពេក ដល់ថ្នាក់សម្រក់ទឹកភ្នែក" វីដេអូ ល្បីបំផុតក្នុងប្រព័ន្ធអ៊ិនធើណេត
- ដេកគុកបានសម្រេច ក្រោយស្រវឹងជោក ឈ្លោះជាមួយប្រពន្ធ រត់ទៅកាត់ដៃកូនប្រុស
- បះសក់ ក្រពើប្រវែងជាង ពីរម៉ែត្រ មានវត្តមានកណ្តាលក្រុង ផ្អើលអស់មនុស្សម្នា
- ខ្លោចចិត្ត ៖ ក្មេងស្រីតូច វ័យពីរឆ្នាំ​ បាញ់សម្លាប់ខ្លួនឯងដោយអចេតនា

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ម៉េត្រូ


Tags: Giant George Die World tallest dog Biggest dog