CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook កំពុងដំណើរការសាកល្បងមុខងារស្វែងរក Wi-Fi “Free” ក្នុងតំបន់ដែលអ្នកប្រើប្រាស់កំពុងឋិតនៅ

Facebook កំពុងតែដំណើរការ​សាកល្បងមុខងារស្វែងរក Wi-Fi “Free” ដែលនៅជុំវិញចំនុច
ដែលអ្នកប្រើប្រាស់​កំពុងឋិននៅ ដើម្បីជួយ​ឱ្យ​អ្នកប្រើប្រាស់ មាន Wi-Fi ប្រើគ្រប់ទីកន្លែង និង
គ្រប់ពេលវេលា ។

ថ្មីៗនេះ ទំព័រ The Next Web បានរកឃើញមុខងារថ្មីស្រឡាងមួយដែលមានឈ្មោះថា "Find
Wi-Fi" នៅក្នុង Menu Options នៅលើកម្មវិធី Facebook សម្រាប់ iOS កំណែថ្មីបំផុត។ នៅពេល
ចូលទៅកាន់មុខងារនេះ អ្នកនឹងបានឃើញផែនទីមួយដែលបង្ហាញអំពីទីតាំង ក្រុមហ៊ុន ឬហាង
ទាំងឡាយដែលមានផ្ដល់ Wi-Fi ដោយមិនគិតថ្លៃ។ កន្លែងដែលមាន Wi-Fi មិនគិតថ្លៃ នឹងមាន
លេចចេញសញ្ញាអង់តែនពណ៌ក្រហម។ ប៉ុន្តែ អ្នកប្រើប្រាស់ត្រូវតែបើក GPS ដើម្បីជួយឱ្យកម្ម
វិធីនេះអាចកំណត់ទីតាំងបានត្រឹមត្រូវ។

យ៉ាងនេះក្ដី មុខងារនេះកំពុងតែស្ថិតក្នុងដំណាក់កាលសាកល្បងនៅក្នុងតំបន់មួយចំនួននៅ
ឡើយ។ គេមិនទាន់ដឹងថា ពេលណាទើបកម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះទេ
ប៉ុន្តែ យោងតាមអ្នកតំណាងរបស់ Facebook បានបង្ហើបប្រាប់ VentureBeat ឱ្យដឹងថា Find
Wi-Fi នឹងត្រូវបានដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខ។

ទំព័រ Phonearena បានអះអាងថា មុខងារស្វែងរក Wi-Fi គឺជាជំហានថ្មីរបស់ Facebook ក្នុងការ
ទាក់ទាញអ្នកប្រើប្រាស់ថ្មី រក្សាអ្នកប្រើប្រាស់បច្ចុប្បន្ន ក៏ដូចជាជួយឱ្យអ្នកប្រើប្រាស់ Facebook
មាន Wi-Fi ប្រើប្រាស់គ្រប់ទីកន្លែង គ្រប់ពេលវេលា។

ក៏ប៉ុន្តែ ការតភ្ជាប់ Wi-Fi សាធារណៈ ក៏ប្រឈមនឹងហានិភ័យខ្ពស់ ព្រោះថា អ្នកប្រើប្រាស់ងាយ
នឹងត្រូវបានគេលួចចូលគ្រប់គ្រងទូរស័ព្ទ និងលួចទិន្នន័យសំខាន់ៗ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Phonearena


Tags: Facebook Find Wi-Fi Free