CamNews

ជីវិតកំសត់៖ រូបភាពជីវិតរបស់ "អ្នកសុំទានពីរនាក់ឪពុកកូន"

ថ្មីៗនេះ អ្នកជំនាញថតរូបលោក Luc រស់នៅ Hangzhou ប្រទេសចិន បានបង្ហាញនូវ
អាល់ប៊ុម
រូបថតមួយស្តីពីជីវិតពិត របស់អ្នកសុំទានពីរនាក់ឪពុកកូន។

ពីរនាក់ឪពុកកូននោះគឺ លោក Vuong និងក្មេងប្រុស Ban។ លោក Vuong រស់នៅខេត្ត Anhui
នៅក្នុងផ្ទះមានបងប្រុសពីរនាក់ទៀត។ តាំងពីតូចមក លោក Vuong
ជាមនុស្សមានសុខភាពទន់
ខ្សោយឈឺច្រើន ដូច្នេះគាត់មិនអាចធ្វើការងារធ្ងន់ៗបានឡើយ ដែលជាហេតុធ្វើឲ្យគាត់មានអាយុ
៣០ឆ្នាំហើយនៅមិនទាន់ការប្រពន្ធបានទៀត។

ក្រោយមកគាត់ក៏បានរៀបការជាមួយនារីម្នាក់ដែលមានជំងឺសរសៃប្រសាទ ហើយបន្ទាប់មកគាត់
និងប្រពន្ធក៏ទទួលបានចំណងដៃកូនប្រុសម្នាក់។ តែគួរឲ្យអនិច្ចាក្រោយពីកើតបានកូនប្រុសម្នាក់
ហើយប្រពន្ធគាត់ក៏ស្លាប់ទៅ។ ដោយស្ថានភាពក្នុងគ្រួសារយ៉ាប់យឺនខ្លាំង នៅឆ្នាំ២០០៦ លោក
Vuong ក៏បានមករស់នៅ
Hangzhou ជាមួយកូនប្រុសតូចរបស់គាត់ ដោយប្រកបរបរជាអ្នកសុំទាន។

រូបភាពនៃជីវិតសុំទានរបស់ លោក Vuong និងកូនប្រុស Ban ៖

នេះជាកន្លែងដែល លោក Vuong និង Ban សុំទាន (រូបថតនៅថ្ងៃទី១៥/០៥/២០១២
នៅលើស្ពានក្បែរផ្សារទំនើប Wumart)

អាកាសធាតុខែកក្កដា មេឃក្តៅដូចភ្លើង, គាត់អង្គុយបក់ផ្លិតឲ្យ Ban ដេក
ពេលកូនដេកលក់ហើយ ទើបគាត់ដេកតាមក្រោយ

នេះជាកន្លែងដែលពីរនាក់ឪពុកកូនតែងសុំទាន ហើយក៏ជាកន្លែងដែលអ្នកជំនាញថតរូប
លោក Luc បានជួបពួកគេដំបូង(រូបថតនៅថ្ងៃទី០៤/០៥/២០១២)

បើសិនជាមេឃភ្លៀង ពួកគេតែតែមកជ្រកនៅមុខហាងលក់សំលៀកបំពាក់នេះ
(រូបថតនៅថ្ងៃទី២៩/០៥/២០១២)

អត្តសញ្ញាណប័ណ្ណរបស់ពីរនាក់ឪពុកកូន

នៅថ្ងៃទី១៤/០៥/២០១២ ពីរនាក់ឪពុកកូនបានដេកនៅទីនេះ

នៅថ្ងៃទី០៨/០៧/២០១២ លោក Vuong មិនបានចេញទៅសុំទានទេ ព្រោះកូននៅមិនស្ងៀម។
នៅជិតនោះមានកន្លែងអានសៀវភៅ ហើយនេះជាកន្លែងដែលគាត់ឧស្សាហ៍នាំកូនមកអាន
សៀវភៅ និងបង្រៀនកូនអក្សរខ្លះៗ

ពេលខ្លះគាត់បាននាំកូនមកលេងហ្គេម ហើយនេះគឺជាថ្ងៃដ៏អស្ចារ្យរបស់ Ban ផងដែរ

រាល់ពេលផ្សារទំនើបចែកអាហារមិនគិតថ្លៃ គាត់ និងកូនតែងតែទៅទទួលដើម្បីបានហូបខ្លះ
(រូបថតថ្ងៃទី០៨/០៧/២០១២)

ទើបតែអាយុ៤៦ឆ្នាំ ប៉ុន្តែធ្មេញគាត់បានបាក់អស់ទៅហើយ ឯក្រពះក៏មិនសូវល្អទៀត
រាល់ថ្ងៃភាគច្រើនគាត់ហូបតែបបរទេ មានសប្បុរសជនផ្តល់អាហារហូបចុកច្រើនដែរ
តែគាត់មិនអាចហូបបាន
(រូបថតថ្ងៃទី១៣/០៥/២០១២)

លោក Vuong មានជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ។ Ban កំពុងលាបថ្នាំឲ្យឪពុក។
(រូបថតថ្ងៃទី០៨/០៦/២០១២)

ខ្នងគាត់ក៏ឈឺខ្លាំង រាល់ពេលដែលដើរច្រើន

ថ្នាំមួយចំនួនដែលគាត់ប្រើ (រូបថតនៅថ្ងៃទី០៧/០៦/២០១២)

ថ្ងៃទី០១/០៦ ជាថ្ងៃកុមារអន្តរជាតិ ហើយក៏ជាថ្ងៃដែល Ban ត្រូវសប្បាយផងដែរ
ប៉ុន្តែ Ban បានត្រឹមតែដេកជ្រកភ្លៀងតែប៉ុណ្ណោះ

រាល់ពេលឃើញក្មេងៗដ៏ទៃ បានឪពុកម្តាយគេនាំដើរ ទិញការ៉េមឲ្យញ៉ាំ Ban តែងសម្លឹងមើល
និងលួចសង្ឃឹមក្នុងចិត្តថាខ្លួននឹងបានដូច្នេះដែរ

រាល់ពេលដើរតាមដងផ្លូវ Ban តែងតែសប្បាយរីករាយកាន់ដៃឪពុកគេជានិច្ច

រាល់ពេលបានឃើញរឿងអ្វីដែលសប្បាយ Ban តែងតែរត់មកនិយាយប្រាប់ឪពុកជានិច្ច

ពីរនាក់ឪពុកកូនដេកលង់លក់ ក្រោយពីមួយថ្ងៃដើរសុំទានដ៏ហត់នឿយបំផុត

ពេលទំនេរៗ គាត់តែងនិយាយរឿងឲ្យ Ban ស្តាប់

ជីវិតអ្នកសុំទាននេះពិតជាពិបាកខ្លាំងណាស់, ហូបមិនគ្រប់គ្រាន់, ដេកក៏មិនបាន
ហើយត្រូវចិញ្ចឹមកូនម្នាក់ទៀត លោក Vuong មិនដឹងថាជីវិតរបស់ខ្លួននឹងទៅជា
យ៉ាងណានោះឡើយ

បើទោះជាជីវិតវេទនាលំបាកយ៉ាងណាក៏ដោយ លោក Vuong តែងតែគិតបារម្ភពីកូនប្រុសជានិច្ច។
គាត់មានការស្រមៃចង់ឲ្យ កូនប្រុសរបស់គាត់មានវាសនាល្អជាងនេះ បានចូលសាលារៀនសូត្រ
មានហូបគ្រប់គ្រាន់។ គាត់បាននិយាយថាៈ បើសិនជាមានសប្បុរសជនណាទទួលចិញ្ចឹម Ban កូន
ប្រុសរបស់គាត់ នោះគាត់នឹងវិលត្រលប់ទៅរស់នៅស្រុកកំណើតវិញ ក្នុងជីវិតចុងក្រោយរបស់
គាត់៕

ដោយ៖ សិលា
ប្រភព៖ k14


Tags: tears pictures father son begger social news