CamNews

កីឡាជាតិ 

តេជោ សែន រង់ចាំចៅពេញវ័យ ដើម្បីបង្កើតក្រុមបាល់ទាត់ត្រកូល ហ៊ុន

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានបង្ហាញនូវអារម្មណ៍រីករាយ ដោយបានបង្ហាញរូបភាពរបស់សម្តេចស្លៀកឯកសណ្ឋានកីឡា អមដោយចៅៗឈរក្បែរ ក្នុងទឹកមុខស្រស់ស្រាយ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃអាទិត្យ ចុង សប្តាហ៍នេះ សម្តេចតេជោ បានសរសេរថា “ចៅៗខ្ញុំចង់ឱឲ្យខ្ញុំលេងកីឡា តែមិនចង់ឱយខ្ញុំជក់បារីទេ។ ពួកគេបានអមដំណើរខ្ញុំចូលប្រកួតកាលពីឆ្នាំ២០១១”។

សម្តេច ដែលធ្លាប់តែរំលឹកពីការចង់បង្កើតកីឡាបាល់ទាត់ផ្ទាល់ខ្លួននោះ បានសរសេរទៀតថា “ពេលនេះខ្ញុំកំពុងរង់ចាំពួកគេពេញវ័យ ដើម្បីរៀបចំក្រុមបាល់ទាត់ត្រកូលហ៊ុនមួយក្រុម”៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News National NewsPP