CamNews

សុខភាព 

កាយសម្បទារមាំមួន ជួយប្រឆាំងនឹងជំងឺ លើសឈាម

ការធ្វើលំហាត់ប្រាណទៀងទាត់ និងការមានសុខភាព រាងកាយល្អ អាចបន្ថយហានិភ័យ
ជំងឺលើសឈាម។ លទ្ធផលនៃការស្រាវជ្រាវ    បានបង្ហាញថា   អ្នកដែលបានធ្វើលំហាត់
ប្រាណ  ក្នុងកម្រិតមួយមធ្យម   គឺដូចជាការដើរយឺតៗ   ប្រហែលជា ១៥០នាទី  ក្នុងមួយ
សប្តាហ៍ អាចនាំអោយមាន សុខភាពល្អ។ ជាពិសេសសម្រាប់អ្នក      ដែលអាចកើតមាន
ជំងឺលើសឈាម ដោយសារតែដំណរពូជពីគ្រួសារ។
អ្នកស្រាវជ្រាវបានតាមដាន ទៅលើមនុស្សដែលមាន សុខភាពល្អជិត ៦.៣០០នាក់ ដែល
មានអាយុចន្លោះ ២០ឆ្នាំ ទៅ ៨០ឆ្នាំ   ក្នុងរយៈពេល ៥ឆ្នាំ។ សម្រាប់ក្រុមនេះ  យ៉ាងហោច
ណាស់ ១/៣   មានឪពុក ឬ  ម្តាយមានជំងឺលើសឈាម។ អ្នកទាំងនោះមាន ៣៤%   មាន
កំរិតតិចតួចក្នុងការវិវត្ត ទៅជាជំងឺលើសឈាម។
ទោះជាយ៉ាងណាក៏ដោយ  កម្រិតខ្ពស់នៃសុខភាពល្អ   គឺបង្ហាញថាមានគ្រោះថ្នាក់តិចតួច
បំផុតនៃជង្ងឺលើសឈាម។ ផ្ទុយមកវិញ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលមានកម្រិត
ទាប នៃសុខភាពរាងកាយ និង មានជំងឺលើសឈាមពីដំណរពូជគ្រួសារ គឺមានគ្រោះថ្នាក់
ខ្ពស់ ក្នុងការកើតមានជំងឺនេះដល់ ៧០%។ លើសពីនេះទៅទៀត      ក្នុងចំណោមមនុស្ស
ដែលមានសុខភាពល្អ មានជំងឺលើសឈាមពីដំណរពូជគ្រួសារ    គឺអាចកើតមានជំងឺនេះ
ត្រឹមតែ ១៦%ប៉ុណ្ណោះ។ គ្រូពេទ្យបានណែនាំថា យ៉ាងហោចណាស់ក៏គួរតែ     ធ្វើលំហាត់
ប្រាណអោយបាន ៣០នាទី ក្នុងមួយថ្ងៃ និង ៥ថ្ងៃ ក្នុងមួយសប្តាហ៍ដែរ។

ដោយៈ  វណ្ណៈ
ប្រភពៈ  lookingtoday


Tags: Lifestyle Health