CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើងគំរាមកំទេចក្រុងសេអ៊ូលអោយទៅជាផេះ

 

កាលពីពេលថ្មីនេះ កងទ័ពកូរ៉េខាងជើងបានគំរាមថានឹងមានសកម្មភាពពិសេសដើម្បីធ្វើ
អោយតំបន់ភាគច្រើននៅក្រុង សេអ៊ូល របស់កូរ៉េខាងត្បូងក្លាយជាផេះ ព្រមទាំងបានចោទ
ក្រុមមេដឹកនាំកូរ៉េខាងត្បូងថាបានមើលងាយមេដឹកនាំកូរ៉េខាងជើង។

 

នៅក្នុងប៉ុន្មានខែចុងក្រោយនេះ ប្រទេសកូរ៉េខាងជើងតែងតែរិះគន់យ៉ាងខ្លាំងៗ ទៅលើ ប្រធានាធិបតិកូរ៉េខាងត្បូង លោក Lee Myung-Bak ព្រមទាំងបានគំរាមថានឹងធ្វើការវាយ
ប្រហារសងសឹកចំពោះសកម្មភាព និងសំដីដែលប្រទេសកូរ៉េខាងជើងយល់ថាជាការមាក់
ងាយដល់មេដឹកនាំរបស់ខ្លួន។

រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានបញ្ហាធំណាកើតឡើងនោះទេ ប៉ុន្ដែសំដីរិះគន់
ទៅលើកូរ៉េខាងត្បូងពីសំណាក់កូរ៉េខាងជើងកាន់តែមានសភាពខ្លាំងឡើងៗ ដែលបណ្ដាល
អោយក្រុមអ្នកវិភាគមួយចំនួនយល់ថា នៅពេលខាងមុខ កូរ៉េខាងជើងអាចនឹងមានសកម្ម
ភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូង។

ប្រកាសនៅលើបណ្ដាញសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងបានអោយដឹងថា ៖ "សកម្ម
ភាពពិសេសរបស់កងទ័ពបដិវត្តរបស់យើងនឹងឆ្លើយតប់ទៅនឹងអំពើនានារបស់ក្រុមក្បត់"។

កូរ៉េខាងជើងអោយដឹងថា "សកម្មភាពពិសេសនឹងធ្វើអោយក្លាយទៅជាផេះក្នុងរយៈពេល
៣ ឬ ៤នាទីដោយមធ្យោបាយមិនធម្មតា ដែលមិនធ្លាប់មានកាលពីមុនមក រួមជាមួយនឹង
វិធីសាស្ដ្រដោយឡែករបស់យើងខ្ញុំ"។

ប្រកាសរបស់កូរ៉េខាងជើងក៏បានរិះគន់ទៅលើការសំដែងមតិកាលពីថ្ងៃទី ២០កន្លងទៅ
របស់លោកប្រធានាធិបតិ Lee Myung-Bak ដែលបានអំពាវនាវអោយមេដឹកនាំកូរ៉េខាង
ជើងធ្វើការកែទម្រង់កសិកម្ម និងកែលំអបញ្ហាសិទ្ធិមនុស្ស។ ក្នុងប្រកាសនោះក៏បានបង្ហើប
ពីកាំជ្រួចរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពបាញ់ទៅដល់គោលដៅទាំងអស់នៅ
កូរ៉េខាងត្បូង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP


Tags: korea weapon missile