CamNews

តារា 

Giggs នឹងចូលនិវត្តន៍ ហើយធ្វើជាគ្រូបង្វឹក?

ក្នុងពេលសំរាកពីការប្រកួត កីឡាករក្រុម Manchester United បានទៅវិស្សមកាល យ៉ាងសប្បាយ
រីករាយនោះ កីឡាករជើងចាស់ Ryan Giggs មិនបានយកពេលវេលានេះ ទៅបោះចោលនោះទេ​។
Giggs បានទៅចូលរួមរៀន វគ្គបណ្តុះបណ្តាលគ្រូបង្វឹករយៈពេលខ្លី នៅប្រទេសទួរគី ក្នុងរយៈពេល
៨ ថ្ងៃ ។

បើយោងតាមកាសែត The Times របស់អង់គ្លេស បានចុះផ្សាយថា នៅថ្ងៃព្រហស្បត្ត៍ទី ១៩ នេះ
កីឡាករ Ryan  Giggs  ឡើងយន្តហោះ ធ្វើតំណើរទៅទីក្រុង អ៊ីស្តង់ប៊ុល ប្រទេស ទួរគី ។ Giggs
ទៅរៀនសូត្រ ហ្វឹកហាត់អំពីជំនាញ វីជ្ជាជីវះគ្រូបង្វឹកបាល់ទាត់ រយៈពេល ៨ ថ្ងៃនេះ ហើយកន្លែង
ដែល Giggs  ទៅរៀនសូត្រនោះ ក៏ជាទីលានប្រកួតបាល់ទាត់ អាយុក្រោម ២០ ឆ្នាំផងដែរ ។ ដូច
នេះ Giggs មានឳកាស រៀន និង ដកស្រង់បទពិសោធន៍បានច្រើន មុនពេលត្រឡប់មកវិញ ។



ថ្មីៗនេះ Giggs ក៏បានបញ្ជាប់ការសិក្សា វគ្គគ្រូបង្វឹកនេះ ជាមួយសមាគមបាល់ទាត់ FA អង់គ្លេសចប់
សប់គ្រប់ ២៤០ ម៉ោងផងដែរ ។ ប្រសិនបើ Giggs ជាប់ឈ្មោះក្នុងការធ្វើតេស្ត៍ប្រឡងនោះ Giggs 
នឹងក្លាយជា កីឡាករទីមួយ របស់អង់គ្លេស ដែលលេងជាកីឡាករផង ធ្វើជាគ្រូបង្វឹកផង ៕

 


ដោយ ៖ កុសល
ប្រភព ៖ 24h 


Tags: ryan giggs manchester united manu sports football star