CamNews

ព័ត៌មានបច្ចេកវិទ្យា 

Android 4.3 មិនទាន់បង្ហាញខ្លួនផង ប៉ុន្តែបានលេចចេញនៅលើ Galaxy S4 ទៅហើយ (Video inside)

Version ថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ Android ត្រូវបានលេចចេញតាមរយះបណ្តាស្មាតហ្វូន Galaxy
S4 Google Edition ដែលប្រើសាកល្បង។ បើប្រៀបជាមួយ Jelly Bean 4.2 សព្វថ្ងៃ Version ថ្មីមាន
កំរិតទិន្នផលល្អជាង។

Version Android 4.3 របស់ Google បានលេចចេញនៅលើបណ្តាគំរូ Galaxy S4 ដែលប្រើ Android
ដើម (Original) ត្រូវបានផ្ញើទៅគេហទំព័របច្ចេកវិទ្យាមួយចំនួនដូចជា Phone Arena, GSM Arena
ប្រើសាកល្បង។ ជំនួសឲ្យការប្រើ Android 4.2.2 ដូចផលិតផលពាណិជ្ជកម្ម បណ្តាគំរូ S4 ទាំងនេះ
បែរជាប្រើប្រាស់ Android 4.3 Version ដែល Google មិនទាន់ធ្វើការបង្ហាញខ្លួន នៅឡើយ។

បើប្រៀបធៀបជាមួយ Android 4.2, Version 4.3 នៅតែរក្សាឈ្មោះហៅថា Jelly Bean, Interface
ក៏មិនមែនអ្វីផ្លាស់ប្តូរច្រើន។ អ្វីដែលផ្លាស់ប្តូរ គួរឲ្យចាប់អារម្មណ៍នោះគឺ Application Camera ជា
មួយការបំពេញបន្ថែមប៊ូតុង បញ្ជាម៉ូតថ្មី។ អ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរបានយ៉ាងរហ័ស រវាង
Feature HDR, Exposure, Flash ឬប្តូរទៅកាមេរ៉ាមុខ តាមរយះ ប៊ូតុងដែលបានលេចចេញ នៅ
ពេលដាក់ម្រាមដៃនៅលើអេក្រង់។

បច្ចុប្បន្ន នៅមិនទាន់ច្បាស់ បណ្តាការផ្លាស់ប្តូរជាក់ស្តែងដែល Google នឹងបំពាក់នៅលើ Android
4.3 នៅឡើយទេ។ ប៉ុន្តែ តាមការពិសោធន៍របស់ Phone Arena នៅលើស្មាតហ្វូន Galaxy S4,
Version 4.3 ទទួលបានពិន្ទុទិន្នផលខ្ពស់ជាង គឺទទួលបាន 26698 ពិន្ទុ បើប្រៀបជាមួយ Version
4.2 ដែលទទួលបាន 24701 ពិន្ទុ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Android 4.3 Galaxy S4 hightech news