CamNews

ទូរស័ព្ទ 

Nokia បញ្ចេញស្ប៉តពាណិជ្ជកម្ម Lumia Icon ដៀមដាមចំៗ ទៅលើ Galaxy S4 (Video inside)

ថ្មីៗនេះ Nokia Lumia Icon ទើបតែបានបង្ហាញខ្លួន និងធ្វើការចែកចាយជាផ្លូវការ តាមរយះ ក្រុម ហ៊ុនប្រព័ន្ធទូរស័ព្ទ Verizon។ បើទោះជាមិនបានប្រារព្ធធ្វើព្រឹត្តិការណ៍បង្ហាញណែនាំផលិតផល ប៉ុន្តែក្រុមហ៊ុនផលិតទូរស័ព្ទមកពីហ្វាំងឡង់ គឺបានការប្រញាប់ប្រញាល់ ធ្វើនិងបញ្ចេញនូវស្ប៉ត ពាណិជ្ជកម្ម ដល់ Lumia Icon ភ្លាមៗផងដែរ។

ឃ្លីបវីដេអូពិសេសខាងក្រោមនេះ គឺសង្កត់ធ្ងន់ទៅលើការថតចាប់យកសម្លេង (directional recording) របស់ Windows Phone ជាមួយ 4 microphone HAAC។ ថតនៅក្នុងឈុតតែមួយដូចគ្នា ប៉ុន្តែ Lumia Icon បានផ្តល់នូវរូបភាព និងសមត្ថភាពថតចាប់យកសម្លេងបានល្អជាង បើប្រៀប ធៀបជាមួយនឹង Galaxy S4 ។

អ្នកប្រើប្រាស់ អាចធ្វើការកុម្មង់ទិញមុនបាន នូវស្មាតហ្វូន Lumia Iconចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ ២០ ខែកុម្ភះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- Nokia បង្ហាញខ្លួន Lumia Icon ជាមួយនឹងអេក្រង់ ៥អ៊ីន Full HD (Video inside)
- បែកធ្លាយរូបភាព iPhone 6 ថ្មីៗ ជាច្រើនសន្លឹក

- ទើបតែខែកុម្ភះសោះ មានអ្នកចេញមកតម្រង់ជួរ រង់ចាំទិញ iPhone 6 ទៅហើយ

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Nokia Lumia Icon ads Galaxy S4 Samsung Hightech