CamNews

ព័ត៌មានអន្តរជាតិ 

លោក បារ៉ាក់ អូបាម៉ា អបអរសាទរនិងអញ្ជើញលោក ដូណាល់ ត្រាំ មកកាន់សេតវិមាន និយាយគ្នាពីរឿងផ្ទេរតំណែង

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា នឹងជួបពិភាក្សាការងារជាមួយនឹង ប្រធានាធិបតីអាមេរិកដែលទើបតែជាប់ឆ្នោតនៅព្រឹកមិញនេះ លោកដូណាល់ ត្រាំ នៅឯសេតវិមាននៅថ្ងៃ ព្រហស្បតិ៍ស្អែកនេះ ស្ដីពីការផ្ទេរតំណែង បន្ទាប់ពីបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរូបនេះ និងក្រុមការងារបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជិតមួយឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia ​នៅយប់ថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមសេចក្ដីថ្លែងការណ៍អ្នកនាំពាក្យខាងសេតតវិមាន លោក Josh Earnest  បាននិយាយថា«ការធានា នូវការផ្ទេរតំណែងដោយសន្តិវិធីគឺជាមូលដ្ឋានគ្រឹះជាអទិភាព នៃការកំណត់ពីប្រធានាធិបតីថ្មីនៅដើមឆ្នំាក្រោយ នេះ ក៏ដូចជាជំនួបរវាងប្រធានាធិបតីផុតអាណត្តិ និងប្រធានាធិបតីថ្មី»។

-ទៅមើល សារ មេដឹកនាំ ៤ ប្រទេស រួមមាន កម្ពុជា ផ្ញើសារ អបអរ លោក Trump ជាប់ជាប្រធានាធិបតី អាមេរិក

-​ឈ្នះហើយ Donald Trump ឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិក 276 VS 218




ប្រភព ៖ CNA


Tags: Obama Clinton Donald Trump Hilary Clinton