CamNews

ព័ត៌មានអន្តរជាតិ 

គូស្នេហ៍ រុស្ស៊ី ក្រោយធ្វើដំណើរ ក្រេបទឹកឃ្មុំ ក្រៅប្រទេស ស្រាប់តែ ឆ្លងវីរុស Zika ចូលទឹកដីកំណើត

ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍សារព័ត័ត៌មានទាន់ហេតុការណ៍ អ័រតេ ក្រោយពីដកស្រង់ របាយការណ៍ពី Rospotrebnadzor នាយកដ្ឋានតាមដានរោគរាលដាលនិងសុខភាពរបស់ប្រទេស រុស្ស៊ី កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះឲ្យដឹងថា គូស្នេហ៍រុស្ស៊ីមួយគូ ដែលបានធ្វើដំណើរត្រលប់ មកពីសាធារណៈរដ្ឋ ដូម៉ាណីកនោះ បានឆ្លងវីរុស Zika បាត់ទៅហើយ។ 

មន្រ្តីសុខាភិបាលជាន់ខ្ពស់រុស្ស៊ី Anna Popova គូសបញ្ជាក់ដល់សារព័ត៌មានក្នុងស្រុក អោយដឹងថា អាការៈរបស់ពួកគេនៅនឹងនរនៅឡើយទេ ។ គួរបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្នភាព​មានករណីឆ្លង វីរុស Zika សរុប ៨នាក់ហើយនៅក្នុងប្រទេសរុស្ស៊ី ៕

- សូមប្រយ័ត្ន! ពេលនេះវីរុស Zika បានឆ្លងចូលមកដល់ ម៉ាឡេស៊ីហើយ ក្រោយពីសិង្ហបុរីរងគ្រោះយ៉ាងដំណំ

- ករណីឆ្លងវីរុស Zika ក្នុងប្រទេសសិង្ហបុរី កើនឡើងដល់ ៤១នាក់ ហើយ



ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: Zika Int news US Obama Russia