CamNews

កីឡា 

Manchester United បាក់ចិត្ដមកលើ Marcos Rojo មែនទែន​ហើយ រហូត​​សម្រេចបានកិច្ចព្រម​ព្រាង​​ជា​ផ្លូវការ

ព័ត៌មានកីឡា៖ Manchester United បានប្រកាសជាផ្លួវការហើយថា ក្រុមយល់​ព្រមចុះ​ហត្ថលេខា​លើ​​កិច្ច​ព្រមព្រាងទទួលយក កីឡាករ​  Marcos Rojo ខ្សែការពាជម្រើសជាតិ Argentina ក្នុងតំលៃខ្លួន​ ១៦ លានផោន​សម្រាប់រយៈពេល៥ ឆ្នាំ។​

ទទឹមនឹងការទទួលបានព័ត៌មានយ៉ាងក្ដៅៗ ចេញពីប្រភពគេហទំព៍រ ប៊ីប៊ីស៊ី កាលពីម្សិលមិញ​បង្ហាញ​ថា កិច្ចព្រមព្រៀងទទួលយកកីឡាករ​ ខ្សែការពារ Argentina​ មិនទាន់បានទទួលយកជា​ផ្លូវការ​ឡើយ​ដោយ​រង់ចាំការសម្រេចចិត្ដលិទ្ធផលជាថ្មីរវាងក្រុមទាំង ២ ក្នុងកិច្ចកុងត្រាមួយនេះ។ សម្រាប់កីឡាករ​វ័យ ២៤​ឆ្នាំ ដែលទើបនិងទទួលការយល់ព្រមពីភាគីសងខាងនេះ​វិញ ពិតជាអន្ទះសា​និងការចូល​មក​កាន់ក្រុមថ្មី​របស់ខ្លួនណាស់ ដោយឡែកការមកកាន់ទឹកដីថ្មីនេះ ត្រូវស្ថិតក្នុងការដោះដូជាមួយ​និង​កីឡាករ Nani។​  ស្ថិតក្នុងការអបអរនិងការមកដល់ថ្មី Rojo បានថ្លែងប្រាប់អ្នកការសែតថា សម្រាប់​ការ​ចូល​មកលេងក្នុងក្លឹបល្បីឈ្មោះបែបនេះ គឺជាក្ដីស្រមៃ ដ៏ធំធេងបំផុតរបស់គាត់ ហើយការគ្រប់​គ្រង​​​មុខដំណែងដែលគាតកាន់កន្លងមក​រួបគាត់បានបំពេញ​យ៉ាងខ្ចប់ខ្ជួនរហូតដល់ក្រុម ជម្រើសជាតិ​របស់​បានមានឱកាសឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រនៅ រដូវកាល World Cup ក្នុងទឹកដី Brazil។

អាន៖ ភាព​អស្ចារ្យ​របស់ Marcos Rojo បន្ទន់ចិត្ដ Manchester United រហូតឈាន​ទៅដល់​កិច្ច​ព្រម​ព្រៀង

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Argentina Marcos Rojo