CamNews

តារា 

Gareth Bale បំបែកកំណត់ត្រារបស់ Ronaldo ជាកីឡាករថ្លៃបំផុត ជាផ្លូវការហើយ

អ្វីដែលទស្សនិកជន បានទន្ទឹងរង់ចាំដំណឹងនោះ ថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយ គឺទីបំផុត
កីឡាករបាល់ទាត់ Gareth Bale បានផ្ទេរចេញពីក្រុម Totthenham ទៅ Real Madrid ជាផ្លូវការ
ហើយក្នុងតំលៃយ៉ាងថ្លៃ ។



Gareth Bale ជាកីឡាករសញ្ជាតិ Wales មានអាយុ ២៤ ឆ្នាំបានយល់ព្រមផ្ទេរចេញពីក្លឹបបាល់
ទាត់អង់គ្លេស Tottenham ទៅក្រុម Real Madrid ហើយក្នុងតំលៃ ៩១ លានអឺរ៉ូ ដែលសរុបទាំង
ថ្លៃផ្សេងទៀតទាំងអស់ ១០១ លានអឺរ៉ូ ។ តំលៃនេះ បានធ្វើអោយពិភពបាល់ទាត់ ភ្ញាក់ផ្អើល
យ៉ាងខ្លាំង ដោយសារតែ Gareth Bale បានបំបែកកំណត់ត្រារបស់ Ronaldo ជាកីឡាករថ្លៃជាង
គេបំផុតក្នុងពិភពបាល់ទាត់ ។



Gareth Bale បានចុះកុងត្រាលេងអោយក្លឹប Real Madrid រយៈពេល ៦ ឆ្នាំដោយក្នុងមួយរដូវ
កាល Bale នឹងទទួលបានប្រាក់ចំណូល ៨ លានអឺរ៉ូ បូកផ្សំជាមួយនិងប្រាក់បន្ថែមផ្សេងទៀត
ទៅតាមការលេង របស់ខ្លួន ៕

ដោយ ៖ កុសល
ប្រភព ៖ us24h 


Tags: gareth bale football star real madrid tottenham englis spain