CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ គ្រោងឆ្អឹង​ គូស្នេហ៍ កាន់ដៃគ្នា មានអាយុកាល ដល់ទៅ ៣,៥០០ ឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មាន បរទេស ibtimes បានចេញផ្សាយ អត្ថបទ សារព័ត៌មាន អោយ ដឹងថា បុរាណវិទូ បានរកឃើញ គ្រោងឆ្អឹងខ្មោច ដែលជាគូស្នេហ៍ នឹងគ្នា ត្រូវបានគេ កប់ ដាក់បែរមុខដាក់ គ្នា និងកាន់ដៃគ្នា នៅតំបន់ ស៊ីប៊េរី ប្រទេស រុស្ស៊ី ខណៈ គ្រោងឆ្អឹងនេះ ត្រូវបានគេ រាយការណ៍ អោយដឹងថា មានអាយុកាល ដល់ទៅ ៣,៥០០ ឆ្នាំ ឯ ណោះ ។

បន្ថែមពីលើនេះ​ បើតាមការ អោយដឹង គ្រោងឆ្អឺងគូស្នេហ៍ មួយគូ នេះ ត្រូវបានគេ បញ្ជាក់ថា ជាការរកឃើញ ដ៏កម្រមួយ ខណៈ គ្រោងឆ្អឹងទាំងនេះ មានវត្តមាន មកពី យុគសម័យ Bronze ដោយនៅក្នុងនោះ ក្រុមអ្នក វិទ្យាសាស្រ្ត បានរកឃើញ នៅឯភូមិ Staryi Tartas តំបន់ ស៊ីប៊េរ៉ី ដែលជាកន្លែង អ្នកវិទ្យាសាស្រ្ត ធ្វើការ សិក្សាស្រាវជ្រាវ ទៅលើ ផ្នូរខ្មោច​ ទាំង ៦០០ កន្លែង។ គួរបញ្ជាក់ផងដែរថា ផ្នូរខ្មោច ភាគច្រើន ត្រូវបានគេ ជីកគាស់ កកាយ និងរកឃើញថា ភាគច្រើន គឺជាគ្រោងឆ្អឹងខ្មោច គូស្វាមីភរិយា ដែលត្រូវបានគេ កប់អោយ នៅជាមួយនឹង គ្នា ដោយដាក់នៅអោបគ្នា ដាក់ទល់មុខគ្នា កាន់ដៃគ្នា ជាដើម ។

បើតាម ការវិភាគ ពីអ្នកជំនាញ ក្រោយពីបាន រកឃើញ នូវសម្មតិកម្ម ទាំងអស់នេះ ហើយ ពួកគេបញ្ជាក់ អោយដឹងថា បុរសជាស្វាមី ទំនង ជាស្លាប់បាត់បង់ជីវិត ខណៈពេល ដែលនារី ជាប្រពន្ធ ត្រូវបានគេសម្លាប់ នឹងកប់ អមទៅជាមួយនឹងគ្នា ។ សាស្រ្តចារ្យ Molodin ជាអ្នកដឹកនាំ កិច្ចការស្រាវជ្រាវ មកពី Russian Ac -ademy of Sciences បានផ្តល់ជា កិច្ចសម្ភាន៍ ដល់ The Siberian Times អោយដឹងថា ពួកយើង អាចធ្វើការ ស្រមៃ ពីអ្វីដែលបាន ឃើញនៅពេលនេះ ។

ជាជំហានដំបូង បើតាមការសន្មត់ ដោយគ្មានភស្ថុតាងជាក់លាក់​ អោយដឹងថា បុរសជា ស្វាមីទំនងជាស្លាប់ បាត់បង់ ជីវិត ខណៈពេល ដែលស្រ្តី ជាភរិយា ទំនងជា ត្រូវបានគេ សម្លាប់ តាមក្រោយ នឹងយកទៅដាក់​ បញ្ជុះរួមគ្នា បើមិនដូច្នេះទេ ផ្នូរទំនងជាត្រូវគេ បើកបណ្តោះអាសន្នសិន កាលបើ នរណាម្នាក់ ក្នុងចំណោម ២ នាក់ប្តីប្រពន្ធ ស្លាប់តាមក្រោយ​ នោះគេនឹងយក ទៅដាក់ អោយបញ្ជុះនៅ អមជាមួយនឹងគ្នា បើមិនអញ្ជឹង ទេមានតែ ពួកគេទាំងពីរនាក់ បានស្លាប់ដំណាល នឹងគ្នា លោក Molodin បន្ថែម។

យ៉ាងណាមិញ បើយោងតាម សម្តីលោក Lev Klein ជាសាស្រ្តាចារ្យ មកពី St Petersburg State University បញ្ជាក់អោយដឹងថា ការបញ្ជុះសព ជាគូយ៉ាងដូច្នេះ ជាវាជាប់ទាក់ទិនទៅនឹង អបិយជំនឿ ការចាប់កំណើត សាជាថ្មី "reincarnation beliefs." ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ibtimes


Tags: Siberia Couples Tomb Int news Unt news Viral Video Breaking news