CamNews

ព័ត៌មានអន្តរជាតិ 

ព្យុះកំណាច ដ៏ខ្លាំងក្លា នាំយក មកនូវ ដុំព្រិល យក្ស ទំហំធំ ខណៈប្រទេស ប្រកាសអាសន្ន

ព័ត៌មានអន្តរជាតិ ៖ ព្យុះកំណាច មានឥទ្ធិពលខ្លាំង បំផុត បក់បោកដោយមានការវាយប្រហារ មកលើ រដ្ឋ New Mexico សហរដ្ឋអាមេរិក ខណៈ នាំមកនូវបេក្ខភាព ដុំព្រិលយក្ស មានទំហំអង្កត់ផ្ចិត ដល់ទៅ ៤ អ៊ីងឯណោះ ។

គួរបញ្ជាក់ថា មានការប្រកាសអាសន្ន ប្រចាំរដ្ឋ ស្តីពី គ្រោះថ្នាក់ធម្មជាតិ ព្យុះកំបុតត្បូង តែប្រការប្រកា សអាសន្នមួយនេះ​ ពុំអាចបង្ខាំងចិត្ត អ្នកថតរូប ក្នុងការប្រមាញ់រូបថត ខាងក្រោមនេះនោះទេ ។ ស្រប ពេលដែលមានសន្លឹករូបថតមួយនោះ សរបញ្ជាក់អោយបានថា មានករណី គ្រោះថ្នាក់ធម្មជាតិ រន្ទះ បាញ់ ស្រស់ៗនៅនឹងភ្នែក កៀកនឹងខ្លួនជាខ្លាំង មុននឹងមានវត្តមាន ខ្យល់ព្យុះខាងលើ ធ្វើដំណើរឆ្លង កាត់ ។

សេចក្តីរាយការណ៍ បញ្ជាក់បានអោយដឹងថា បណ្តារូបថត ទាំងនេះ ត្រូវបានគេផ្តិតចេញពី ក្រុង Ros- well ភាគខាងជើង ឆៀង ខាង កើត រដ្ឋ New Mexico សហរដ្ឋអាមេរិក កាលពីដើមសប្តាហ៍នេះ ស្រប ពេលដែលប្រជាពលរដ្ឋក្នុងស្រុក បាននាំគ្នា ផ្អើលទៅមើល បេក្ខភាពដុំព្រិលយក្សដែលភាគច្រើនមាន ទំហំ អង្កត់ផ្ចិតពី ៣ ទៅ ៤ អ៊ីង  ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ


Tags: Viral video Liveleak Youtube Facebook Funny Video Mexico