CamNews

ព័ត៌មានអន្តរជាតិ 

ISIS ប្រហារជីវិត ស្រី ក្រមុំ ២៥០នាក់ ក្រោយបដិសេធ ធ្វើជាទាសករ ផ្លូវភេទរបស់ខ្លួន

(អ៉ីរ៉ាក់)៖ ក្មេងស្រីវ័យជំទង់ជាច្រើននាក់ នៅអ៉ីរ៉ាក់ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ បន្ទា​ប់ពីពួកនាងមិនព្រម ធ្វើជាទាសករផ្លូវភេទ ក្រោយពីត្រូវក្រុមសកម្មប្រយុទ្ធ ISIS បង្ខំឲ្យរៀបការរួច។



ហេតុការណ៍នេះ កើតឡើងនៅតំបន់ Mosul នារីរងគ្រោះ ប្រមាណ២៥០នាក់ ត្រូវបានគេចាប់យកទៅប្រហារជីវិត នៅចំពោះមុខសមាជិកគ្រួសារ​តែម្តង ក្រោយពីពួកគេ ត្រូវចាប់បង្ខំឲ្យរៀបការ ហើយមិនព្រមបម្រើផ្លូវភេទ ដល់បុរសជាប្តី មិនតែប៉ុណ្ណោះ សាច់ញាតិមួយចំនួនរបស់នារីរងគ្រោះ ជាច្រើន​​ក៏ត្រូវបានយកគេយកទៅសម្លាប់ដែរ ដោយរងការចោទថា មិនព្រមលួងលោមពួកនាងឲ្យព្រមរៀបការ ជាមួយបុរសក្រុម ISIS។

កាលពីឆ្នាំមុន មានស្ត្រីប្រមាណ ១៩នាក់ ត្រូ​វបានសម្លាប់នៅ Mosul បន្ទាប់ពីមិនព្រមមានសិច ជាមួយបុរសក្រុម ISIS ខណៈដែលស្ត្រី និងក្មេងស្រីជំទង់ប្រមាណ៥០០នាក់ទៀត ត្រូវបានពួកគេធ្វើបាបបំពាន ​លើរាងកាយ៕







ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង



Tags: Int news Breaking news Hot news ISIS