CamNews

នាវាដឹកយន្ដហោះឥណ្ឌានឹងសាកល្បងដំណើរការ នៅចុងខែនេះ

ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី កាលពីថ្ងៃទី ២២ឧសភា បានរាយការណ៍ថា បន្ទាប់ពី
ត្រូវបានកែលំអ និងបន្ទាន់សម័យនៅ everodvinsk នាវាដឹកយន្ដហោះ Vikramaditya របស់ឥណ្ឌា
នឹងចេញដំណើរទៅកាន់សមុទ្រជាលើកដំបូងនាថ្ងៃទី ២៥ឧសភាខាងមុខ។
ប្រភពព័ត៌មានជាន់ខ្ពស់ក្នុងក្រុមហ៊ុនផលិតកប៉ាល់ (USC) របស់រុស្ស៊ី អោយដឹងថា "នៅលើនាវា
ដឹកយន្ដហោះ Vikramaditya គេបានធ្វើសកម្មភាពដើម្បីត្រៀមចេញទៅសមុទ្រ"។

នាវាដឹកយន្ដហោះ Vikramaditya របស់ឥណ្ឌា
ព័ត៌មានខាងលើបានអោយដឹងថា នាវានេះត្រូវបានគេរៀបចំជាស្រេចដើម្បីសាកល្បងជាទូទៅ
នៅលើសមុទ្រ ហើយនាវា Vikramaditya នេះក៏នឹងត្រូវបានប្រគល់មកអោយកងទ័ពជើងទឹកឥណ្ឌា
ទៅតាមកិច្ចសន្យា ដែលនឹងចំ "ទិវាកងទ័ពឥណ្ឌា(៤ធ្នូ)"។
គួររំឭកថា រុស្ស៊ីបានចុះកិច្ចសន្យាកែលំអនាវាដឹកយន្ដហោះប្រភេទធំដំណើរការដោយថាមពល
នុយក្លេអែរជាមួយឥណ្ឌាកាលពីឆ្នាំ ២០០៤ ដោយមានតម្លៃប្រមាណជា ២,៣ពាន់លានដុល្លារ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing

Tags: India ship