CamNews

ព័ត៌មានអន្តរជាតិ 

វៀតណាម បាញ់​បង្ហោះ​ផ្កាយ​រណប ដែល​​ផលិត​​ក្នុង​​ស្រុក​​ជា​​លើក​ដំបូង និង​ប្រកប​ដោយ​ជោគ​ជ័យ​ធំ​ធេង

(ហាណូយ)៖ ក្រុមអ្នកជំនាញវៀតណាម បានលើកឡើងថា ការបាញ់បង្ហោះផ្កាយរណប ដែលផលិតឡើងនៅក្នុង ស្រុក ជា​លើក​ដំបូង​របស់​ប្រទេស​អាស៊ាន​មួយ​នេះ គឺជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​ធំធេង សម្រាប់ការ ឈានជើងប្រឡូកក្នុងវិស័យឧស្សាហកម្មផ្នែកអវកាស នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​​ព័ត៌មាន​​ចិន​ស៊ិន​ហួ នា​យប់ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦។

ផ្កាយរណបវៀតណាមដំបូងនេះ ត្រូវបានផលិតឡើងដោយក្រុមវិស្វករវៀតណាមសុទ្ធសាធ ហើយត្រូវបានបាញ់បង្ហោះនៅ​ទី​ក្រុង Alice Springs ប្រទេស​អូស្ត្រាលី​កាល​ពី​ព្រឹកថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានរដ្ឋវៀតណាម នៅថ្ងៃពុធនេះ។

គួរបញ្ជាក់ថា ផ្កាយរណបដំបូងរបស់វៀតណាមបានហោះឡើងទៅកាន់រយៈកម្ពស់ ២៥ គីឡូម៉ែត្រ ដែលវានឹងដើរតួនាទីជា ផ្កាយ​រណប​គាំ​ទ្រ​ប្រព័ន្ធ​ទូរគម​នាគមន៍។ លោក​បណ្ឌិត Vu Quoc Huy នៃសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានថ្លែងដូច្នេះថា «វាជាលើកដំបូង ហើយ​ដែល​វៀតណាម​មាន​វត្ថុអវកាស​ដែល​អាច​ហោះក្នុងរយៈកម្ពស់ ២៥គីឡូម៉ែត្រ។ វា​គឺ​ជា​ជោគ​ជ័យ​ធំធេង​ណាស់​សម្រាប់​ឧស្សាកម្មផ្នែក​ទី​អវកាស​របស់​វៀតណាម»៕



ប្រភព ៖​ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Vietnam Asia Zika Int news