CamNews

អ្នកទេសចរណ៍អង់គ្លេសវាយប្រហារផ្លូវភេទលើនារី នៅប៉េកាំង ទាំងកណ្ដាលក្រុង

អ្នកទេសចរណ៍ជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួនក្រោមបទ រំលោភនារីម្នាក់នៅក្បែរផ្លូវក្នុង
ក្រុងប៉េកាំង ប្រទេសចិន។

 
វីដេអូខ្លីមួយបានបង្ហាញថា បុរសម្នាក់មានអាយុ ប្រហែល ២៤ឆ្នាំ ត្រូវបាននគរបាលប៉េកាំងចាប់ខ្លួន
កាលពី ៧ឧសភ ដោយសារតែបានចាប់រំលោភនារីជនជាតិចិនម្នាក់នៅ Xuanwumen ភាគខាងត្បូង
ទីលាន Tiananmen

វីដេអូនេះត្រូវបានគេបង្ហោះនៅលើប្រពន្ធ Youku និងមានអ្នកចូលមើលប្រមាណជាជិត ៣លាន
នាក់គិតមកទល់នឹងថ្ងៃទី ១១ឧសភា។ អ្នកលេងអ៊ីនធើរណែតជាច្រើនបានរិះគន់ និងស្នើអោយមាន
ការដាក់ទោសបុរសនោះក្រោមបទចាប់រំលោភ។នគរបាលបាននិយាយថា បុរសនេះគឺជាអ្នកទេស
ចរណ៍ជនជាតិអង់គ្លេស ព្រោះមានលិខិតឆ្លងដែន។

តាមច្បាប់របស់ចិន មនុស្សម្នាក់ដែលមានទោសចាប់រំលោភផ្លូវភេទអាចនឹងប្រឈមនឹងការកាត់
ទោសប្រហារជីវិត ឬជាប់ពន្ធនាគារពី ១០ ទៅ ២០ឆ្នាំ។ ចំណែកសកម្មភាពព្យាយាមចាប់រំលោភ
នឹងត្រូវទទួលទោសជាប់ពន្ធនាគារពី ៣ ទៅ ១០ឆ្នាំ។

បុរសជនជាតិអង់គ្លេសនេះត្រូវបានគេវាយអោយដួលដេកទៅលើដី
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD

Tags: rape video video news china