CamNews

កីឡាអន្តរជាតិ 

ព្រឹត្ដិការណ៍ El Clasico រវាង Real Madrid v Barcelona យប់នេះ ពង្រឹងសន្ដិសុខការពារមិនក្រោម ១០០០​ នាក់

ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ ប្រកួតបាល់ទាត់ដ៏ល្បី El Clasico នៅអេស្ប៉ាញក្នុងរាត្រីនេះ រវាងក្រុម ម្ចាស់ផ្ទះ Real Madrid ត្រូវប៉ះជាមួយនឹង​ Barcelona ត្រូវបានស្ថិតក្នុងការការពារយ៉ាងរឹងមាំ ក្រោយពីមានការភ័យ​ខ្លាច​ជាខ្លាំងពីសំណាក់សេនាស្ម័គស្លាប់របស់ ISIS ធ្វើភាវរកម្មដូចទីក្រុងបារីស។ 

យោងតាមគេហទំព័រ ប៊ីប៊ីស៊ី បានឲ្យដឹងថា យន្ដការពង្រឹងសុវត្ថិភាព ក្រោមការរៀបចំឡើង ដើម្បីផ្ដល់ឲ្យបាននូវភាពល្អប្រសើរសម្រាប់ព្រឹត្ដិការណ៍ប្រកួតមួយនេះឲ្យបានទ្វេដង ខណៈដែលមានវត្ដមាន មន្ដ្រីប៉ូលីសចូលរួមការពារ យ៉ាងតិច​ដល់ទៅ ១០០០ នាក់​ ។ ប្រភពព័ត៌មានបន្ដទៀតថា ក្រោយពីមានការបំផ្ទុះគ្រាប់​បែក នៅទីក្រុង បារីសកន្លងទៅ គ្រប់ព្រឹត្ដិការណ៍សំខាន់ៗដែលគ្រោងនឹងរៀបចំឡើង រមែងមានការភ័យខ្លាច ការពារ​យ៉ាងរឹងមាំ មិនថាព្រឹត្ដិការណ៍ប្រកួតបាល់ទាត់ រឺប្រជុំផ្សេងៗនោះទេ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Real Madrid Barcelona El Clasico