CamNews

មិនគួរឲ្យជឿ 

រន្ធត់ ខណៈបុរសម្នាក់ ខំប្រឹងបម្រះខ្លួន បន្ទាប់ពីជាប់ក្នុងពោះត្រីឆ្លាម

 

ប្លែកៗ៖ នៅពេលដែលគេឃើញរូបភាព នៃបុរសម្នាក់ បានប្រឹងយកដៃ ប្រដាប់ដោយកាំបិត
លូកតាមស្រកីត្រី ខណៈដែលខ្លួន បាននៅក្នុងពោះត្រីឆ្លាម ហើយប្រឹងបម្រះខ្លួននោះ គឺបាន
ធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលជាខ្លាំង។



អ្វីដែលជាការពិតនោះ គឺត្រីឆ្លាម បានងាប់បាត់ទៅហើយ ដោយវា ត្រូវបានសម្លាប់ដោយអ្នក
នេសាទម្នាក់ ដែលគេមិនបានបញ្ចេញឈ្មោះ។បុរសនោះ បានចូលទៅក្នុងពោះត្រីឆ្លាម ហើយ
បានយកកាំបិត​ចាក់ត្រីនោះ ដែលធ្វើដូចខ្លួនជាមនុស្សពូកែ ស្របពេលត្រីឆ្លាមលេបចូលពោះ
ហើយអាចមានកម្លាំង បម្រះទៀត។

 

អ្វីដែលកាន់តែធ្វើអោយមនុស្សកាន់តែចម្លែកចិត្ដ និងងឿងឆ្ងល់កាន់តែខ្លាំង គឺគេបានឃើញ
រូបភាពនៃបុរស នៅក្នុងពោះត្រីឆ្លាមនេះ បានបិទនៅជាប់នៅឯសណ្ឋាគារ Metung តំបន់Gip
psland ទីក្រុង Victoria ប្រទេសអូស្រ្ដាលី។គេបានបិទរូបភាពនេះ គឺដោយសារតែ គេចង់
អោយមនុស្ស ទទួលបានការសប្បាយរីករាយ ដល់មនុស្សទូទៅប៉ុណ្ណោះ៕

ដោយ៖ រដ្ឋា
ប្រភព៖ dailymail


Tags: unbelievable fish Asutralia