CamNews

កីឡាអន្តរជាតិ 

Chelsea ត្រៀមខ្លួនប្រជែង Man United យក Gareth Bale ដោយអាងថ្នូរយ៉ាងមាំ ជាមុខសញ្ញា Real Madrid

ព័ត៌មានកីឡា៖ បើនិយាយពីទីផ្សារ កីឡាករ​ Gareth Bale ដែលជាអតីតខ្សែប្រយុទ្ធចេញពីក្លឹបទឹកដីអង់គ្លេស គឺមិនខ្វះទេ​ ដែលក្នុងនោះបូករួមទាំង ក្លឹបបិសាចក្រហម Manchester United ដែលបានតាមប្រមាញ់អស់ពេលជាយូរមកហើយ ប៉ុន្ដែនៅមិនទាន់មានលទ្ធផលរហូតមកទល់ពេលនេះ។ ស្របគ្នានឹង​ពេលថ្មីៗផងដែរ ក្លឹបតោខៀវ Chelsea ក៏មានចំណាប់អារម្មណ៍ចង់ចូលរួមប្រជែងទីផ្សារមួយនេះ ប៉ុន្ដែមិនទាន់ហ៊ានបង្ហាញពីតម្លៃខ្លួននៅឡើយទេ។ 

ក្លឹបបិសាចក្រហម Man United របស់លោក Louis Van Gaal បានចំណាយពេលអស់ជាងមួយរដូវកាល មកហើយដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ចង់បានខ្សែប្រយុទ្ធជនជាតិ វែលរូបនេះ។ ជាមួយនឹងការ ប៉ុនប៉ងចង់បានផងដែរ សម្រាប់រដូវកាលថ្មី ក្លឹបក៏គ្រោងនឹងហ៊ានឲ្យតម្លៃខ្លួនដល់ទៅ ១៥០ លាន​ផោន និងទឹកប្រាក់ប្រចាំសប្ដាហ៍​ដល់ទៅ ៣០ ម៉ឺនផោន ប្រសិនជាកីឡាពិតជាអាចបំបែកខ្លួនមក​មែន​។ ចំណែក្លឹប Chelsea វិញដែលទើបតែជម្រុះចោលថ្នាក់ដឹកនាំម្នាក់កាលពីពេលថ្មីៗនេះ ក៏មានចំណាប់អារម្មណ៍ ចូលរួមប្រជែង ទិញយកីឡាករនេះផងដែរ ប៉ុន្ដែព័ត៌លម្អិតទាក់ទងនឹង តម្លៃនៅមិនទាន់បង្ហាញនៅឡើយទេ ។ ប៉ុន្ដែអ្វីដែលក្លឹបរំពឹងទុកនោះគឺថា ថ្នាក់ដឹកនាំក្លឹប Real Madrid ថ្មីគឺលោក ​​Zidane ក៏មានការចាប់អារម្មណ៍នឹង កីឡាករខ្សែបម្រើរបស់ក្លឹប Chelsea ម្នាក់គឺ Eden Hazard​ ដែល​អាចជាថ្នូរយ៉ាងរឹងមាំ ប្រសិនជាមានការពិភាក្សារវាងអ្នកទាំងពីរ ។ Chelsea រំពឹងទុក​ថា ប្រសិនជា ថ្នាក់ដឹកនាំថ្មីរបស់ក្លឹប Real Madrid ពិតជាចង់បាន នោះក្លឹបក៏នឹងសង្ឃឹមថា អាចប្ដូរមកវិញនូវ Gareth Bale មកវិញផងដែរ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ soccerlens


Tags: Sport News Mourinho Chelsea Gareth Bale Real Madrid Man United