គង្គា(Ganges) គឺជាទន្លេទេពនៅក្នុងជំនឿរបស់ជនជាតិឥណ្ឌា តំបន់នេះបានក្លាយជាទីកន្លែង
ស័ក្ដិសិទ្ធិមួយដែលបានបង្កើតវប្បធម៌បុរាណបំផុតរបស់មនុស្សជាតិ។
បច្ចុប្បន្ន នៅតាមដងទន្លេនេះគេឃើញមានហេត្ថារចនាសម្ព័ន្ធជាច្រើនត្រូវបានសាងសង់ឡើង
ដើម្បីប្រើប្រាស់ក្នុងគោលដៅផ្នែកជំនឿសាសនា។ នៅមាត់ទន្លេនេះ ក៏ជាកន្លែងបូជាសព ហើយ
ទន្លេគង្គាគឺជាទីឋានដែលប្រើប្រាស់សម្រាប់បោះចោលធាតុដែលបានបូជារួចផងដែរ។
ជារៀងរាល់ថ្ងៃ មានសាកសពប្រមាណជា ២០០ ត្រូវបានហែរនាំមកកាន់ឆ្នេរថ្មនៃទន្លេគង្គានេះ
ដើម្បីបូជា ធ្វើអោយមានទិដ្ឋភាពមិនល្អសម្រាប់អ្នកខ្លាចខ្មោច ប៉ុន្ដែវាក៏បានទាក់ទាញភ្ញៀវទេស
ចរណ៍ដែលចូលចិត្តស្វែងយល់ពីអ្វីថ្មីៗបានច្រើនមកទស្សនា៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD