CamNews

ព័ត៌មានអន្តរជាតិ 

"ថាមែនមែន" ក្រុមរដ្ឋអ៊ីស្លាម សម្លាប់ កាត់ក្បាល ភ្ញៀវទេសចរ ក្រោយបរាជ័យ ប្រាក់បង់រំលោះ ៨០លានដុល្លារ

ព័ត៌មានអន្តរជាតិ ៖ ចំណាប់ខ្មាំង ជនជាតិ កាណាដា មួយរូបដែលត្រូវបានចាប់ឃាត់ខ្លួនដោយក្រុម សកម្មប្រយុុទ្ធរដ្ឋអ៊ីស្លាមជ្រុលនិយម រយៈពេលមួយខែ កន្លងមកនេះ នៅក្នុងប្រទេស ហ្វីលីពីន ចុង បញ្ជប់លោកត្រូវបានឧក្រិដ្ឋជនសម្លាប់បាត់ទៅហើយ ។ 



ស្ថិតនៅក្នុងវ័យ ៦៨ ឆ្នាំ លោកតា John Ridsdel ត្រូវបានសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ចាប់ចេញពីរម ណីយដ្ឋានទេសចរណ៍មួយកន្លែង ជាមួយនឹងចំណាប់ខ្មាំង ៣ រូបផ្សេងទៀត ដោយក្រុមសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម Abu Sayyaf កាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០១៥ កន្លងទៅ ។ ពាក់ព័ន្ធនឹងការ សម្លាប់ចំណាប់ខ្មាំង លើកនេះ នាយករដ្ឋមន្រ្តី Justin Trudeau បានលើកឡើងឲ្យដឹងថា ជាសកម្ម ភាពសម្លាប់ឈាមត្រជាក់ ។ ដើមសប្តាហ៍ ថ្ងៃច័ន្ទ ម្សិលមិញនេះ ក្បាល កំបុត ត្រូវបានគេរកឃើញ នៅលើដីកោះដាច់ស្រយាលមួយ ក្នុងប្រទេស ហ្វីលីពីន ពោល រកឃើញ ប៉ុន្មានម៉ោងបន្ទាប់ ក្រោយពីម៉ោងកំណត់យកប្រាក់រំលោះ ចំណាប់ខ្មាំង ដើរដល់វិនាទីបញ្ចប់ ។ 



ប្រភពឲ្យដឹងថា ជនរងគ្រោះស្លាប់ខាងលើ ត្រូវឧក្រិដ្ឋជនចាប់ឃាត់ខ្លួន ពីរមណីយដ្ឋានមាត់សមុទ្រ ជិតទីក្រុង Davao ជាមួយនឹងចំណាប់ខ្មាំង ៣ រូបផ្សេងទៀត រួមមានឈ្មោះដូចជា Robert Hall ជន ជាតិកាណាដា Kjartan Sekkingstad ជនជាតិ ន័រវេ និង Marites Flor ជនជាតិហ្វីលីពីន ត្រូវជាមិត្ត ស្រី លោក Robert Hall ។ ពួកគេទាំងអស់គ្នា ត្រូវក្រុមឧក្រិដ្ឋជន ចាប់ខ្លួនយកទៅកោះដាច់ស្រ យាលដែលមានចម្ងាយ ៥០០ គ.ម ។ ក្រុមសកម្មជន រដ្ឋអ៊ីស្លាម អំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៥ កន្លង​ ទៅបានចេញផ្សាយវីដេអូ តម្រូវឲ្យមានការបង់ប្រាក់រំលោះ ៨០លានដុល្លារ ជាថ្នូរ នឹងការដោះ លែងពួកគេ បើមិនដូច្នេះទេ ថ្ងៃ Deadline មកដល់ នោះនឹងមានការសម្លាប់ចំណាប់ខ្មាំង ជាក់ជា មិនខាន ។ ជាការពិត អ្វីដែលជាការគម្រាមគំហែង មិនចេះតែស្រែកនោះទេ ពោល រយៈពេល ប៉ុន្មានក្រោយពី Deadline បានមកដល់ ក្បាល កំបុត ត្រូវបានគេរកឃើញ នៅលើដីកោះ Jolo ៕

- អាន ៖ អាមេរិក ព្រមាន បើពុំចាំបាច់ "ហាមដើរលេង ភាគខាងត្បូង ហ្វីលីពីន" ព្រោះមានការចាប់ជម្រិតខ្លាំងណាស់



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Philippines Canada Hostage Hot news Int news