CamNews

កីឡាអន្តរជាតិ 

ដឹងអត់ហ្នឹង Brazil ចំណាយខ្ទង់ ប៉ុន្មានពាន់លានដុល្លារ សម្រាប់ Olympic 2016?

(ក្រុងរីយ៉ូ)៖ ដោយផ្អែកទៅតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន Quartz បានធ្វើការប៉ាន់ស្មានថា ប្រេស៊ីល បានចំណាយថវិកាអស់ប្រមាណ ៤.៦ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក ($4.6 billion) ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នេះ នៅក្នុងទីក្រុង Rio de Janeiro។

របាយការណ៍ខាងលើដដែលក៏បានឲ្យដឹងទៀតថា ការចំណាយទាំងនេះ គឺនៅតិចជាងការរៀបចំកីឡាអូឡាំពិក រដូវក្តៅ កាលពី៤ឆ្នាំមុន នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលបានចំណាយរហូតដល់ ១៥ពាន់ពាន់លានដុល្លារ ហើយក៏នៅ តិចជាងការរៀបចំកីឡាអូឡាំពិក រដូវរងា ឆ្នាំ២០១៤ នៅទីក្រុងស៊ូជី នៃប្រទេសរុស្ស៊ីដែរ។

កត្តាចំណាយធ្លាក់ចុះយ៉ាងគំហុកនេះ អាចបណ្តាលមកពីប្រេស៊ីល ពុំមែនជាប្រទេសស៊ីវិល័យដូចទៅនឹងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសឡើយ ហើយថ្មីៗនេះ ប្រទេសដែលស្ថិតក្នុងតំបន់អាមេរិកឡាទីនមួយនេះ បានកំពុងតែជួបវិបត្តិបញ្ហា សេដ្ឋកិច្ច និងអំពើពុករលួយ ដែលឈានដល់ការព្យួរមុខតំណែងលោកស្រី Dilma Rousseff ពីប្រធានាធិបតីប្រេស៊ីលរហូតដល់ ១៨ខែទៀត ក្រៅពីអត្តពលិកនៃបណ្តាប្រទេសមួយចំនួនមិនបានមកចូលរួមប្រកួត Rio Olympic Games 2016 នេះទេ ដោយភ័យខ្លាចឆ្លងវីរ៉ុស Zika ជាដើម។

ប្រេស៊ីល បានស្ថិតក្នុងភាពត្រដាបត្រដួសជាខ្លាំង ក្នុងការរៀបចំព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងក្នុងប្រទេស របស់ខ្លួន ហើយក៏ជាលើ់កទី១ ផងដែរដែលរៀបចំនៅប្រទេសស្ថិតក្នុងតំបន់អាមេរិកខាងត្បូងនេះ ដោយអត្តពលិក នៃប្រទេសនេះ ឈ្នះមេដាយបានតែ ១៩គ្រឿង មានមេដាយមាស៧ ប្រាក់៦ និងសំរឹទ្ធ៦គ្រឿង បើទោះបីជាមាន អត្តពលិកចូលរួមច្រើនជាងគេ ឈរនៅលេខ២ បន្ទាប់ពីអាមេរិកនោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Rio 2016