CamNews

កីឡាអន្តរជាតិ 

រូបភាពស្អាតៗ មួយចំនួនដែលបន្សល់ពីក្នុងព្រឹត្តិការណ៍កីឡា Rio Olympic Games 2016 នៅប្រេស៊ីល

(ក្រុងរីយ៉ូ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះរួមបញ្ចូលគ្នា Olympic Games 2016 ដែលទើបតែបញ្ចប់ទៅថ្មីៗនៅទី​ក្រុង Rio de Janeiro នៃ​ប្រទេស​ប្រេ​ស៊ីល បាន​បន្សល់​ទុក​នូវ​រូប​ភាព​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​មួយចំនួនមានដូចខាងក្រោម ដែលសារព័ត៌មាន Khmertalking បានធ្វើការដកស្រង់ចេញពី Dailymail របស់អង់គ្លេសមកចែកជូនប្រិយមិត្តកម្សាន្តអារម្មណ៍ សម្រាប់ថ្ងៃចុងសប្តាហ៍។

សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតដែលមានរយៈពេល ៤ឆ្នាំម្តងនេះ គឺបានប្រើពេល ១៦ថ្ងៃប្រកួតនៅប្រេស៊ីលលើកទី១ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ទៅលើ២៨ប្រភេទកីឡា ចែកចេញជា ៣០២វិញ្ញាសាប្រកួត និង ៤១វិញ្ញាសាសំដែង ដោយមានកីឡាករ-កីឡាការិនីសរុប ១១១៥២នាក់ មកពី២០៧ប្រទេស ដែលជាសមាជិករបស់ IOC ក្នុងនោះដែរអត្តពលិកអាមេរិក ឈ្នះមេដាយសរុបបាន ១២១គ្រឿងច្រើនជាងគេ ឈរនៅលេខ១ លេខ២ អង់គ្លេស និងលេខ៣ អត្តពលិករបស់ចិន។

សូមជួបគ្នាជាបន្តទៀត ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងរយៈពេល ៤ឆ្នាំខាងមុខ៕

ប្រភព ៖ ខ្មែរថកឃីង


Tags: Rio 2016