CamNews

ប្លែកៗ 

ពិត​ជា​ភ្ញាក់​ផ្អើល​មែន ! ជើង​ហោះ​ហើរ​មួយ​ ហាម​អ្នក​ដំណើរ​​មិន​ឲ្យ​ជជែក​គ្នា ពី​លោក ដូ​ណាល់ ត្រាំ

(បរទេស)៖ អ្នកដំណើរតាមយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដែលចាកចេញ ពីរដ្ឋកាលីហ្វ័រញ៉ា ឆ្ពោះទៅប្រទេស​ម៉ិកស៊ិចកូ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឮការប្រកាស របស់ពីឡុតដែលអំពាវ​នាវ ឲ្យពួកគេបញ្ឈប់ការជជែកគ្នា ពីលោក Donald Trump។

Jon Bauer មកពី San Francisco និយាយថា មិត្តរបស់គាត់ ដែលធ្វើដំណើរឆ្ពោះ​​ទៅ Puerto Vallarta ក៏មានបញ្ហា ដែលគេលើកឡើងពីបុរសស្បែកស និងស្ត្រីជនជាតិស្បែកខ្មៅដែរ ហើយការប្រកាសរបស់ពីឡុត រឿងនិយាយពីបញ្ហានយោបាយនេះ ក៏ត្រូវបានអ្នកដំណើរ​ថតទុក។

អ្នកបើកយន្តហោះ ប្រកាសកុំឲ្យអ្នកដំណើរជជែកគ្នា ពីរឿងនយោបាយ ជាពិសេសពាក់ព័ន្ធនឹងប្រធានាធិបតី ទើបជាប់ឆ្នោត លោក Donald Trump ដើម្បីជាការគោរពគ្នា ទៅវិញទៅមក ហើយការធ្វើដំណើរ នឹងទៅដល់គោលដៅ ដោយសុវត្ថិភាព៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news