CamNews

កីឡាអន្តរជាតិ 

Cristiano Ronaldo គឺជាឌួងវិញ្ញាណក្លឹប Real Madrid មិនអាចលក់ចេញបានឡើយ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏ឆ្នើមប្រចាំនៅក្លឹប​ Real Madrid ត្រូវបានអ្នកចាត់ការថ្មីទើបតែឡើងតំណែង គឺលោក Zinedine Zidane បានថ្លែងដោយផ្ទាល់ថា កីឡាករ នឹងមិនអាច​ចាកចេញពីក្លឹបនោះទេ នៅថ្ងៃអនាគត ព្រោះខ្សែប្រយុទ្ធរូបនេះ គឺឌួងវិញ្ញាណ របស់ក្លឹប​ Real Madrid ។ 

អ្នកចាត់ការថ្មីរបស់កឹ្លប Real Madrid លោក Zinedine Zidane បានចាត់ទុកកីឡាករ Cristiano Ronaldo គឺ​ឌួងវិញ្ញាណរបស់ក្លឹប​ និងបញ្ជាក់បង្ហាញឲ្យកាន់តែច្បាស់ថែមទៀត ពីពេលវេលាទៅមុខរបស់កីឡាករ ថា​និងមិនអនុញ្ញាតឲ្យចាកចេញទៅណានោះទេ ។ ប៉ុន្ដែកន្លងមក លោក Louis van Gaal ក៏ធ្លាប់ទទួចជាច្រើន​ដងដែរថា លោក នឹងតាមទិញយកកីឡាកររូបនេះ មក Man United វិញឲ្យបាន ក្នុងជំនាន់នៃការគ្រប់គ្រង​របស់គាត់ ។ 

លោក Zinedine Zidane បានថ្លែងថា » គ្មានថ្ងៃរឿងផ្ទេរ កីឡាករ Ronaldo បានកើតឡើងនោះទេ ព្រោះគាត់គឺជា វិញ្ញាណរបស់ក្លឹប Real Madrid» ។

Cristiano Ronaldo បានផ្ទេរចេញពីក្លឹប Man United មកកាន់ទឹកដី Real Madrid កាលពីឆ្នាំ ២០០៩ ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាថ្លៃបំផុត ៨០ លានផោន។ ពេលមកកាន់ ទឹកដី Real Madrid អស់រយៈពេល​៧ ឆ្នាំ មកទល់ពេលនេះ កីឡាករ​ បានជួយក្លឹប ឲ្យលើកពាន Champions League ១ដង La Liga ១ ដង​ និង ​Copa del Rey ២ ដង​។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Ronaldo Real Madrid